​ម្ចាស់​ក្រុមហ៊ុន​អាមេរិក​មួយ អះអាងថា លោកពូ​ទីន​មាន​ដាច់​គេ​លើ​ពិភពលោក ទោះ​ទ្រព្យសម្បត្តិ​របស់លោក Bill Gates និង លោក Jeff Bezos បូក​បញ្ចូល​គ្នា​ក៏​នៅ​ចាញ់​ពូ​ទីន​ដែរ​

1203
views

​ស្ថាបនិក​ក្រុមហ៊ុន Amazon លោក Jeff Bezos និង​សហ​ស្ថាបនិក​ក្រុមហ៊ុន Microsoft លោក Bill Gates បាន​ប្រជែង​គ្នា​ដើម្បី​តំណែង​បុរស​មាន​ជាងគេ​នៅលើ​ផែនដី​កាលពី​សប្ដាហ៍​មុន ប៉ុន្តែ​បុរស​មាន​ជាងគេ​ប្រហែលជា​លោក វ៉ា្ល​ឌី​មៀ​ពូ​ទីន ឯណោះ​ទេ​។​

​លោក Bill Browder ហិរញ្ញ​ធិ​ការី​អាមេរិក បាន​ប្រាប់​ព្រឹទ្ធសមាជិក​អាមេរិក​កាលពី​សប្ដាហ៍​មុន​ថា ប្រធានាធិបតី​រុស្ស៊ី​មាន​ជាង​លោក Bezos និង​លោក Gates បូក​បញ្ចូល​គ្នា​ទៅទៀត​។​

​លោក Bill Browder

​យោងតាម​វេ​ប​សាយ Newsweek នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Hermitage Capital Management រូបនេះ​បាន​និយាយថា គាត់​គិតថា​លោកពូ​ទីន​មានទ្រព្យ​សម្បត្តិ​ប្រមាណ ២០០ ពាន់​លាន​ដុល្លារ​។​

Newsweek បាន​និយាយថា ក្រុមហ៊ុន​របស់លោក Browder ធ្លាប់ជា​អ្នក​វិនិយោគិន​ផលប័ត្រ​ដ៏​ធំ​នៅ​រុស្ស៊ី ហើយ​ថា​លោក Browder ធ្លាប់ជា​ម្ចាស់​ភាគហ៊ុន​នៅ​ក្រុមហ៊ុន Gazprom ក្រុមហ៊ុន Surgutneftegas និង​ក្រុមហ៊ុន​រដ្ឋ​រុស្ស៊ី​ជាច្រើន​ទៀត​ក្នុង​ទសវត្សរ៍ ១៩៩០​។​

​នៅពេលនោះ​លោកពូ​ទីន​បានធ្វើ​កិច្ចព្រមព្រៀង​ជាមួយ​អ្នកជំនួញ​រុស្ស៊ី ដែល​បានធ្វើឱ្យ​គាត់​ក្លាយជា​បុរស​មាន​ជាងគេ​នៅលើ​ពិភពលោក​។​

​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​របស់​លោកពូ​ទីន​បាន​ក្លាយជា​ប្រធានបទ​ជជែក​ពិភាក្សា​ដ៏​ក្ដៅគគុក​នា​ប៉ុន្មាន​ឆ្នាំ​មកនេះ​។​

Newsweek បាន​រាយការណ៍​ថា យោងតាម​បែបបទ​ទ្រព្យសម្បត្តិ​ផ្លូវការ​របស់​លោកពូ​ទីន លោក​រកបាន ១៣៣.០០០ ដុល្លារ​ក្នុង​មួយឆ្នាំ និង​មានផ្ទះ​តូច​មួយ​នៅ​ទីក្រុង​មូ​ស្គូ​៕

Leave a comment