Ronaldo ខឹងអាជ្ញាធរពន្ធរករឿងចោទប្រកាន់ពេក ឥឡូវប្រាប់ទៅក្លឹប Real Madrid ថាលែងចង់លេងនៅដីអេស្ប៉ាញទៀតហើយ!!!

228
views

Cristiano Ronaldo មានបំណងចាកចេញពីអធិរាជស Real Madrid ដោយសារតែគាត់មិនចង់លេងនៅក្នុងទឹកដីអេស្ប៉ាញទៀតនោះឡើយ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់វេបសាយ SkySports ។

អតីតខ្សែប្រយុទ្ធរបស់បិសាចក្រហម Manchester United មានការខឹងសម្បារជាខ្លាំងអំពីបញ្ហា ដែលគាត់ត្រូវបានគម្រាមគំហែងដោយអាជ្ញាធរពន្ធដាអេស្ប៉ាញ ហើយបានប្រាប់ទៅកាន់អធិរាជសថា គាត់ចង់ចាកចេញពីក្លឹបមួយនេះ។

រឿងនេះបានកើតឡើង បន្ទាប់ពីរដ្ឋអាជ្ញាអេស្ប៉ាញបានចោទប្រកាន់ Ronaldo ពីបទល្មើលគេចពន្ធដែលមានទំហំទឹកប្រាក់ចំនួន ១៤,៧លានផោនកាលពីដើមសប្តាហ៍នេះ ដែលការចោទប្រកាន់មួយនេះត្រូវបានបដិសេធទាំងស្រុង៕

ប្រភព៖Skysport

Leave a comment