សុនខដង្ហើមចង្រិតមួយក្បាលនេះ វិលត្រឡប់មកមានសុខភាពល្អឡើងវិញ ស្ទើរមិនគួរឱ្យជឿ បន្ទាប់ពី…

251
views

ដោយដេកទាំងក្តីអស់សង្ឃឹម និងកៀកទៅនឹងសេចក្តីស្លាប់ សត្វរុយជាច្រើនក្បាលបានចាប់ផ្តើមរោមទៅលើដងខ្លួនជាស្រេចនៃសុនខឈ្មោះ Oliver ។

ប៉ុន្តែត្រឹមតែរយៈពេលពីរខែបន្ទាប់ សត្វចិញ្ចឹមមួយក្បាលនេះបានវិលត្រឡប់ទៅរកសុខភាពល្អមាំមួនឡើងវិញ បន្ទាប់ពីត្រូវបានសង្គ្រោះដោយក្រុមសប្បុរសមួយក្រុមក្នុងប្រទេសឥណ្ឌា។

ក្រុមគាំពារសត្វ Animal Aid Unlimited ក្នុងប្រទេសឥណ្ឌាបានប្រទះឃើញ Oliver ដេកនៅក្រោមឡានមួយជាមួយនឹងសត្វរុយនៅជុំវិញខ្លួនវា បន្ទាប់ពីពួកគេទទួលបានការតេមួយបញ្ជាក់ថា សត្វសុនខងាប់មួយក្បាលត្រូវបានប្រទះឃើញ។

ទោះជាយ៉ាងណាក្តី ពេលដែលពួកគេបានទៅជិតសត្វសុនខដ៏កម្សត់មួយនេះ ពួកគេដឹងថា វានៅមានជីវិតនៅឡើយ ទោះបីជាវាពិបាកក្នុងការដកដង្ហើមក្តី។

អ្នកសង្គ្រោះម្នាក់បន្ទាប់មកបានសម្រេចលើកសត្វសុនខមួយក្បាលនេះពីដី និងដណ្តប់វាដោយក្រណាត់មួយដើម្បីនាំវាទៅកាន់ក្រុមសង្គ្រោះបន្ទាន់។

វាត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញជាមួយនឹងជំងឺផ្លូវដង្ហើម ហើយត្រូវបានព្យាបាលជាមួយនឹងថ្នាំអង់ទីប៊ីយ៉ូទិក។

បន្ទាប់ពីរយៈពេលពីរខែនៃការព្យាបាល និងថែទាំដោយបុគ្គលិកនៅឯអង្គការសប្បុរសមួយនេះ Oliver បានត្រឡប់ទៅសភាពនឹងនវិញ ដោយវាអាចរត់ជុំវិញទីធ្លា និងលេងជាមួយនឹងអ្នកថែទាំរបស់វា៕

Leave a comment