នាងជួបឧបទ្ទវហេតុភ្លើងឆេះពេញរាងកាយ មើលលែងស្គាល់! ប៉ុន្ដែបុរសម្នាក់នេះមិនបានប្រកាន់នាងទេ ថែមទាំងទិញចិញ្ចៀនសុំនាងរៀបការទៀត!

610
views

អត្តពលិករត់ប្រណាំងរូបនេះត្រូវបានភ្លើងឆេះ ៦០ ភាគរយលើរាងកាយរបស់នាងកាលពីឆ្នាំ ២០១១។ នាង Turia Pitt បានលាតត្រដាងថា នាងបានវះកាត់រាប់ភ្លេច ហើយនាងមិនដែលគិតថាដៃគូតែមួយរបស់នាងឈ្មោះ Michael Hoskin ចាកចេញពីនាងម្ដងណាឡើយ។

នាង Turia Pitt វ័យ ២៩ ឆ្នាំនិយាយថា “គាត់បានបង្ហាញថាស្នេហាពិតជាអ្វី។ នៅពេលមនុស្សសួរខ្ញុំ តើខ្ញុំធ្លាប់គិតថា Michael Hoskin នឹងចាកចេញពីខ្ញុំទេ? ខ្ញុំប្រាប់ពួកគេថា ខ្ញុំមិនដែលគិតម្ដងណាឡើយ។ ហេតុអ្វី? ដោយសារគាត់នៅទីនោះរាល់ថ្ងៃ គាត់ត្រឡប់មករកខ្ញុំរៀងរាល់ព្រឹកដោយមិនខកបំណងអ្វីឡើយ។ ហើយនៅពេលនរណាម្នាក់ប្ដេជ្ញាធ្វើបែបនេះ គ្មានអ្វីត្រូវសង្ស័យនោះទេ”។

អំឡុងពេលនាងព្យាបាល នាងបានរៀបរាប់អំពីដៃគូរបស់នាងថា បានក្លាយជាអ្នកមើលថែនាង ២៤ ម៉ោងពេលខ្លះ បន្ទាប់ពីឧបទ្ទវហេតុបន្សល់ស្លាកស្នាមអស់មួយជីវិតនេះ។

Michael Hoskin មិនត្រឹមតែមិនចាកចេញពីនាង Turia Pitt នោះទេ ថែមទាំងបានទិញចិញ្ចៀនសុំនាងរៀបការក្នុងឆ្នាំ ២០១៥ ទៀតផង។

ហើយបន្ទាប់ពីវះកាត់ចំនួន ២០០ ដងរបស់ខ្លួន Turia Pitt និយាយថាបានបង្កើតសៀវភៅចំណងជើងថា Unmasked ទាក់ទងនឹងជីវប្រវត្តិផងដែរ៕

Leave a comment