កែហុងស៊ុយ ៥ ចំណុចនេះភ្លាម ជួយឱ្យហាងមានអតិថិជនច្រើនៗ?

852
views

មិនថាហាងលោកអ្នកលក់ផលិតផលប្រើប្រាស់ គ្រឿងអេឡិចត្រូនិក របស់ហូបចុក ឬសេវាកម្មអ្វីនោះទេ ប្រសិនបើហាងនោះពុំសូវមានអតិថិជនចូល គឺច្បាស់ជាមានចំណុចខ្វះខាតអ្វីមួយក្នុងហាងនោះហើយ។ ជាការពិត ហាងលក់ដូរទំនិញសព្វបែបយ៉ាងគឺប្រៀបបីដូចជា មុខមាត់របស់យើងយ៉ាងអ៊ីចឹង។ ប្រសិនបើមុខយើងមិនស្អាត មិនទាក់ទាញទេ គ្មាននរណាបេតីឡើយ។ ហេតុដូច្នេះហើយ អ្នកចាំបាច់ត្រូវរៀបហុងស៊ុយហាងឡើងវិញ ដើម្បីអញ្ជើញអតិថិជនចូលមកឱ្យច្រើនៗ។

ហុងស៊ុយដែលត្រូវកែលម្អគឺមាន ៥ ចំណុច។ នេះបើយោងតាមកម្មវិធីហោរាស្ត្រនិងហុងស៊ុយលើកញ្ចក់ទូរទស្សន៍ MONO29 របស់ថៃ។

១. នៅមុខហាងត្រូវតែមានពន្លឺភ្លឺចែងចាំងជានិច្ច។
២. ផ្លូវចូលក្នុងហាងត្រូវតែធំទូលាយជាងមុន។
៣. ក្នុងហាងត្រូវមានផាសុកភាព ត្រជាក់ស្រួល ។ បើមិនមានម៉ាស៊ីនត្រជាក់ យ៉ាងហោចណាស់ក៏មានកង្ហាបក់គ្រប់ជ្រុង។
៤. កែលម្អពណ៌មុខហាង ផ្អែកលើប្រភេទអាជីវកម្មរបស់យើង។ ប្រសិនបើហាងលក់គ្រឿងបរិភោគ គួរតុបតែងគ្រឿងលម្អពណ៌ក្រហម ដែលជាពណ៌ធ្វើឱ្យមនុស្សឃើញហើយមានអារម្មណ៍ឃ្លាន។
៥. ក្លិនជុំវិញ និង ក្នុងហាងត្រូវតែល្អស្រស់ស្រាយជានិច្ច។

ក្រៅពីហុងស៊ុយទាំង ៥ នេះ ផលិតផលនិងអាហារហូបចុក ព្រមទាំងសេវាកម្ម ក៏ត្រូវតែល្អផងដែរ ដើម្បីរក្សាអតិថិជនទាំងចាស់ទាំងថ្មី៕

Leave a comment