សារព័ត៌មានពិភពលោកកំពុងបន្តផ្សាយព្យុះ Harvey នៅរដ្ឋ Texas ខណៈដែលឥណ្ឌា នេប៉ាល់ ប៉ាគីស្ថាន និងបង់ក្លាដែស រងគ្រោះដោយសារទឹកជំនន់ស្លាប់ជាង ១ ពាន់នាក់អត់សូវមានការចាប់អារម្មណ៍

464
views

ទោះបីជាការសម្លាប់រង្គាលនៃព្យុះសង្ឃរា Harvey បច្ចុប្បន្នកំពុងគ្របដណ្តប់ពេញប្រព័ន្ធផ្សព្វផ្សាយ ក៏ប៉ុន្តែរដ្ឋ Texas មិនមែនមានតែមួយនោះទេដែលរងគ្រោះដោយសារទឹកជំនន់ក្នុងពិភពលោកនេះ។ ការផ្សាយព័ត៌មានអន្តរជាតិបានព្រងើយកន្តើយយ៉ាងខ្លាំង ចំពោះភ្លៀងធ្លាក់ខ្លាំងដែលបានបំផ្លិចបំផ្លាញអាស៊ីខាងត្បូងអស់រយៈពេលស្ទើរតែពេញមួយខែសីហាទៅហើយ ហើយវាដល់ពេលដែលយើងត្រូវដឹងអំពីវាម្ដង។

ភ្លៀងខ្យល់មូសុងដ៏សម្បើមឆ្លងកាត់ប្រទេសឥណ្ឌា នេប៉ាល់ ប៉ាគីស្ថាន និងបង់ក្លាដែស បានបង្កឱ្យមានគ្រោះមហន្តរាយទឹកជំនន់ និងរអិលបាក់ដី។ ផ្ទះសម្បែងរបស់ពាន់ខ្នងលិចទៅក្នុងទឹក អ្នកភូមិក្រីក្រគ្មានស្បៀងអាហារនិងថ្នាំបរិភោគ ហើយមនុស្សជាង ១២០០នាក់បានស្លាប់ក្នុងនោះរួមទាំងក្មេងផងដែរ។ មនុស្សរាប់លានបានផ្លាស់ទីលំនៅ ហើយបច្ចុប្បន្នកំពុងវង្វេងតំបន់ គ្មានផ្ទះ និងស្រែករកជំនួយ។

ហើយសារព័ត៌មានក្នុងស្រុកមិនបានរាយការណ៍អំពីគ្រោះមហន្តរាយនេះទេ ហើយខាងក្រោមនេះគឺជារូបភាពទាក់ទងនឹងគ្រោះទឹកជំនន់បង្កឡើងដោយភ្លៀងខ្យល់មូសុងដ៏សម្បើម៕

Leave a comment