ប្លែកៗ…ញៀនថ្នាំដល់កម្រិតដុតផ្ទះត្រូវប៉ូលិសវ៉ៃខ្នោះ

150
views

ភ្នំពេញ ៖ បុរសម្នាក់ញៀនថ្នាំដល់កម្រិតដុតផ្ទះត្រូវប៉ូលិសចាប់ខ្លួន នៅថ្ងៃទី០២ កញ្ញា ២០១៧ វេលាម៉ោង ០១រំលងអធ្រាត្រនេះ នៅចំណុចផ្ទះ៤៦៤ ផ្លូវលំ ក្រុមទី៤ ភូមិគង្គាផុស សង្កាត់ទួលសងែ្ក ២ ខណ្ឌឫស្សីកែវ។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ញ៉ៅ លីគី ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅផ្ទះលេខ៤៦៤ ផ្លូវលំ ភូមិគង្គាផុស សង្កាត់ទួលសងែ្ក ២ ខណ្ឌឬស្សីកែវ ក្រុងភ្នំពេញ មុខរបរមិនពិតប្រាកដ (ជាអ្នកដុតឃាត់ខ្លួន)។ ដកហូតរួមមាន៖ ដែកកេះ ហ្គាស់ចំនួន ០១សម្រាប់ដុតផ្ទះ។

ចំណែកជនរងគ្រោះឈ្មោះ ញ៉ៅ គឹមសាន្តភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅផ្ទះកើតហើតុខាងលើ មុខរបរម៉ូតូឌុប។

សាក្សីឈ្មោះ​ ឌិន រស្មី ភេទប្រុស អាយុ៤៩ឆ្នាំ កំពុងអង្គុយនៅមុខផ្ទះនិយាយថា គាត់ បានឃើញអណា្តត ភើ្លងឆាបឆេះនៅក្នុងផ្ទះជនសង្ស័យទើបសាក្សីឈ្មោះ ឌិន រស្មី ស្រែកផ្អើលឆោឡោថាភើ្លងឆេះផ្ទះ ហើយប្រជាពលរដ្ឋចេញមកមើលហើយមា្ចស់ផ្ទះឈ្មោះ ញ៉ៅ គឹមសាន្ត ចេញមកចាក់សោទ្វាររបងផ្ទះប្រជាពលរដ្ឋនាំគា្នចូលទៅដងទឹកជះពន្លត់ អ្នកខ្លះទៀតទាញទុយោទឹកបាញ់ពន្លត់ជាសា្ថពរ។

រីឯជនសង័្សយរត់ឡើងទៅលើដំបូលផ្ទះគេចខ្លួន ប៉ុន្តែប្រជាពលរដ្ឋព័ន្ធចាប់បានហើយជនសង្ស័យ ត្រូវបានកម្លាំងប៉ូលិសចុះដល់កន្លែងកើតហេតុប្រជាពលរដ្ឋប្រគល់ជនសង្ស័យមកឱ្យសមត្ថកិច្ចអនុវត្តតាមនីតិវិធីច្បាប់៕

Leave a comment