ដុសធ្មេញរួច ខ្ពុលមាត់ភ្លាម ជាទម្លាប់អាក្រក់បំផុតដែលបំផ្លាញធ្មេញ!!! នេះជាហេតុផល

ការសិក្សាមួយអំពីកំណកសារធាតុហ្វ្លុយអូរីតក្នុងធ្មេញ បន្ទាប់ពីដុសធ្មេញរួច បានបញ្ជាក់ថា អាចមានទំនាក់ទំនងគ្នារវាងការរក្សាទុកសារធាតុនេះក្នុងធ្មេញ...

1257
views

ការសិក្សាមួយអំពីកំណកសារធាតុហ្វ្លុយអូរីតក្នុងធ្មេញ បន្ទាប់ពីដុសធ្មេញរួច បានបញ្ជាក់ថា អាចមានទំនាក់ទំនងគ្នារវាងការរក្សាទុកសារធាតុនេះក្នុងធ្មេញ និង ករណីធ្មេញប្រយោង។ យោងតាមអ្នកជំនាញ ខ្ពុលមាត់ បន្ទាប់ពីដុសធ្មេញគួរតែកាត់បន្ថយឱ្យបានជាអតិបរមា ដើម្បីកុំឱ្យរហូតចេញនូវសារធាតុហ្វ្លុយអូរីតចេញពីធ្មេញ។

សារធាតុហ្វ្លុយអូរីតគឺជាគ្រឿងផ្សំសំខាន់មួយនៅក្នុងថ្នាំដុសធ្មេញ។ វាល្អសម្រាប់សុខភាពធ្មេញ និងពង្រឹងធ្មេញឱ្យរឹងមាំ និងមិនងាយឱ្យធ្មេញប្រហោង។ វាក៏អាចកាត់បន្ថយចំនួនបាក់តេរីនៅលើធ្មេញរបស់អ្នកផងដែរ។

នៅពេលអ្នកខ្ពុលមាត់របស់អ្នកភ្លាម បន្ទាប់ពីដុសធ្មេញ ហ្វ្លុយអូរីតនៅលើថ្នាំដុសធ្មេញនឹងមិននៅលើធ្មេញរបស់អ្នកច្រើននោះទេ។ ហើយវាគឺជាការសំខាន់ដែលអនុញ្ញាតឱ្យវាធ្វើការ បន្ទាប់ពីដុសធ្មេញរួច។ ហើយវាមិនល្អនោះទេ ដែលដុសធ្មេញភ្លាម ខ្ពុលមាត់ភ្លាមនោះ។

ហើយអ្នកជំនាញក៏ណែនាំឱ្យខ្ពុលមាត់ជាមួយនឹងទឹកហ្វ្លុយអូរីត ដើម្បីបង្ការធ្មេញប្រហោងផងដែរ។ បើអ្នកដឹងសារនេះហើយ សូមចែករំលែកបន្ត៕

Leave a comment