កំពូលអ្នកតស៊ូ! អណ្តើកឈ្មោលអាយុ ៧០ ឆ្នាំ វារ ជិត ១០ គីឡូម៉ែត្រក្នុងមួយថ្ងៃ​ ដើម្បីទៅរួមភេទជាមួយអណ្តើកញីវ័យក្មេង

541
views

សត្វអណ្តើកអាយុ ៧០ ឆ្នាំមួយក្បាលបានប្រឹងប្រែងដើម្បីសេរីភាពរបស់វា ហើយបានវារចម្ងាយ ៩,៦៥ គីឡូម៉ែត្រក្នុងមួយថ្ងៃដើម្បីទៅសួនសត្វក្នុងស្រុកមួយ ជាទីដែលអណ្តើកញីក្មេងមួយក្បាលទើបមករស់នៅ។

អណ្តើករត់គេចខ្លួនឈ្មោះ Freddie បានធ្វើឱ្យម្ចាស់វាភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីវារក្នុងចម្ងាយមិនគួរឱ្យជឿនេះក្នុងរយៈពេលត្រឹមតែ ២៤ ម៉ោងក្នុងល្បឿនជាមធ្យម ០,៤០ គីឡូម៉ែត្រក្នុងមួយម៉ោង។

បន្ទាប់ពីបានចេញពីផ្ទះរបស់វានៅទីក្រុង St Mary នៃតំបន់ Jersey នៃកោះ Channel Islands វាត្រូវបានរកឃើញនៅតាមផ្លូវមួយនៅខាងក្រោយសួនសត្វ Jersey Zoo ដែលថ្មីៗនេះបានយកសត្វអណ្តើកញីអាយុ ១៥ ឆ្នាំឈ្មោះ Astrid មករស់នៅ។

ប៉ុន្តែជាអកុសល Freddie មិនបានជួប Astrid ទេ មុនពេលវាត្រូវបានគេចាប់យកទៅទុកក្នុងជម្រកសត្វអណ្តើក៕

Leave a comment