ស្រីយួនម្នាក់លួចម៉ូទ័រស្វាន, ចាប់ខ្លួនបានដោយសារកាមេរ៉ាសុវត្ថិភាព

138
views

ភ្នំពេញ ៖ ស្រីយួនម្នាក់លួចម៉ូទ័រស្វានហើយគេចខ្លួន ត្រូវបានប៉ូលិសចាប់ខ្លួនបានដោយសារកាមេរ៉ាសុវត្ថិភាពកាលពីវេលាម៉ោង៤កន្លះល្ងាច ថ្ងៃទី៣០ កញ្ញា ២០១៧ នៅក្នុងយានដ្ឋានមួយស្ថិតនៅផ្លូវលេខ១៥១ ភូមិធំជើង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ង្វៀង ធីហាន់ អាយុ៤៣ឆ្នាំ ជនជាតិយួន មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិកណ្តាល សង្កាត៉.ខណ្ឌព្រែកព្នៅ។

ប៉ូលិសបន្តថា ដំបូងម្ចាស់យានដ្ឋានឈ្មោះ គា លីម និងជាងជួសជុលរថយន្តឈ្មោះ ស្នា កំពុងជួសជុលរថយន្តរួចយកម៉ូទ័រស្វានដាក់លើតុកៀនជញ្ជាំង។ ពេលនោះមានស្ត្រីម្នាក់ (ជនល្មើស) ដើរមកក្បែរដៃកាន់កន្ត្រកយួរមួយហើយនិយាយថា “ម៉ូទ័រស្វាននេះដូចរបស់ប្តីគាត់”។

ពេលនោះកូនជាងមិនចាប់អារម្មណ៍ហើយធ្វើការបន្តស្រាប់តែងាកមកវិញបាត់ម៉ូទ័រ។ បន្ទាប់មកការឆែកមើលកាមេរ៉ាសុវត្ថិភាពឃើញស្ត្រីនោះជាអ្នកលួចក៏ប្តឹងដល់ប៉ូលិស ចាប់ខ្លួនបានក្នុងរយៈពេលតែមួយម៉ោងប៉ុណ្ណោះ៕

 

Leave a comment