ប្រទាលកន្ទុយក្រពើជួយសម្អាតខ្យល់ពុលក្នុងរយៈពេលតែ ៦ ម៉ោងប៉ុណ្ណោះ គួរឱ្យស្តាយ មនុស្សយកវាដាក់ក្រៅផ្ទះចោលឥតប្រយោជន៍

725
views

រុក្ខជាតិដែលយើងដាំក្នុងផ្ទះមិនគ្រាន់តែផ្តល់នូវអុកស៊ីសែនបន្ថែមប៉ុណ្ណោះទេ ថែមទាំងមានសមត្ថភាពសម្អាតខ្យល់ពុល និង ផ្សិតស្លែទៀតផង។

ការសិក្សាដោយអង្គការណាសារកឃើញថា រុក្ខជាតិជាច្រើន ជាពិសេស ប្រទាលកន្ទុយក្រពើអាចចម្រោះខ្យល់បាន និងកម្ចាត់ចេញនូវសមាសធាតុសរីរាង្គ ល្អជាងរុក្ខជាតិដទៃ។

ប្រទាលកន្ទុយក្រពើគួរដាក់នៅខាងក្នុងផ្ទះ ព្រោះវាស្រូបយកឧស្ម័នកាបូនិក ឧស្ម័នកាបូនម៉ូណូស៊ីត និង សារធាតុគីមីឈ្មោះ Formaldehyde។

ប្រទាលកន្ទុយក្រពើមួយដើមគឺស្មើនឹងឧបករណ៍បន្សុទ្ធខ្យល់ដល់ទៅ ៩ គ្រឿងឯណោះ ហើយអ្វីដែលពិសេសគឺវាបន្សុទ្ធខ្យល់ពុលបានលឿនថែមទៀតផង គឺប្រើពេលតែ ៦ ម៉ោងប៉ុណ្ណោះ៕

Leave a comment