សមត្ថកិច្ចចម្រុះឃាត់យុវជន ២ នាក់ដាក់ផ្លែដាវតាមខ្លួនពេលយប់

85
views

ភ្នំពេញ ៖ កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាព ខណ្ឌច្បារអំពៅ រួមមានកម្លាំង សាលាខណ្ឌ, ប៉ូលិសខណ្ឌ, កងរាជអាវុធហត្ថខណ្ឌ, កម្លាំងសាលាសង្កាត់ច្បារអំពៅ២, កម្លាំងប៉ូលិសប៉ុស្តិ៍ចំនួន៥ប៉ុស្តិ៍ បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនៅមុខ ទីស្នាក់ការប៉ុស្តិ៍ច្បារអំពៅ២ ផ្លូវជាតិលេខ១ ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យ២នាក់ពីបទ កាន់កាប់អាវុធខុសច្បាប់ (ដែកឆាបកែច្នៃ០១ដើម) នៅថ្ងៃទី០៩ តុលា ២០១៧ ម៉ោង៨ និង៣០នាទីយប់។

ប៉ូលិសនិយាយថា ជនសង្ស័យ១-ឈ្មោះ ភឿន ឡង់ឌី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ និង២-ឈ្មោះ ធឿន វណ្ណឌី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់។ ទាំង០២នាក់ ស្នាក់នៅការដ្ឋានសំណង់ ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។ ដកហូតវត្ថុតាងរួមមាន៖ ដែកឆាបកែច្នៃ០១ ដើម, ម៉ូតូ១គ្រឿងម៉ាក Monster ពណ៌ស ស្លាកលេខភ្នំពេញ ១FP-២៨៨១ លេខតួ-លេខម៉ាស៊ីន ១៥១៤០៨០០១៥២៦។

បច្ចុប្បន្នបានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅចាត់ការបន្តតាមនីតិវិធី៕

Leave a comment