បេក្ខភាពកីឡាករសម្រាប់ដណ្តើមយកពានបាល់មាសត្រូវបានបង្ហាញ

144
views

បេក្ខភាពកីឡាករបាល់ទាត់សម្រាប់ប្រជែងយកពានបាល់មាសត្រូវបានបង្ហាញ។

ខ្សែប្រយុទ្ធ Cristiano Ronaldo គឺជាបេក្ខភាពឈានមុខគេក្នុងការការពារ តំណែងរបស់ខ្លួន ហើយអាចនឹងតាមស្មើជាមួយកីឡាករ Lionel Messi ដែល​លើក​ពាននេះចំនួន៥ដង។

គេរំពឹងថា កីឡាករទាំងពីរនេះនឹងនាំមុខគេនៅក្នុងការប្រកួតប្រជែងក្នុង ឆ្នាំ២០១៧នេះ។ សហព័ន្ធបាល់ទាត់បារាំងបានបង្ហាញបេក្ខភាព៣០រូបកាលពី ថ្ងៃច័ន្ទហើយកម្មវិធីប្រគល់ពាននឹងរៀបចំឡើងក្នុងទីក្រុងឡុងដ៍នៅចុងខែនេះ។

ខ្សែប្រយុទ្ធ Harry Kane របស់ក្រុម Spurs ក៏មានឈ្មោះក្នុងចំណោមកីឡា ករ​ទាំង​នោះដែរ។ ចំណែក Neymar ជាកីឡាករដែលមានតម្លៃខ្លួនខ្ពស់ជាងគេ​បំផុតក្នុងពិភពលោកនោះ គឺជាឈ្មោះដំបូងដែលត្រូវប្រកាសរួមជាមួយខ្សែបម្រើ N`Golo Kante របស់​ Chelsea ក្នុងចំណោមកីឡាករជាច្រើនទៀត។

ចំណែកកីឡាករ Philippe Coutinho របស់ក្រុម​ Liverpool គឺជាកីឡាករទី២ នៅក្របខណ្ឌ PL ដែលត្រូវបានប្រកាសក្នុងបញ្ជីសម្រាំង បន្ទាប់ពីខ្សែការប្រយុទ្ធ Kane ។ កីឡាករ Kevin De Bruyne, David De Gea និងកីឡាករ Eden Hazard របស់ក្លឹប Chelsea ត្រូវបានជ្រើសតាំងផងដែរ​៕

Leave a comment