ប៉ូលិសចរាចរណ៍បំពេញកាតព្វកិច្ចក្រោមភ្លៀងធំទាំងរងាញ័រញាក់ បានទទួលឆត្រពីអ្នកបើកបរចិត្តល្អម្នាក់

133
views

មន្រ្តីប៉ូលិសម្នាក់ដែលបានស្ថិតក្នុងកាតព្វកិច្ចក្នុងដំណក់ទឹកភ្លៀងដ៏ខ្លាំងក្លាមួយ បានទទួលឆត្រមួយដោយអ្នកដំណើរឆ្លងកាត់ម្នាក់កាលពីថ្ងៃពុធកន្លងទៅស្ថិតក្នុងទីក្រុង Wuhu ខេត្តអានហ៊ុយ ប្រទេសចិន។

វីដេអូនេះត្រូវបានបង្ហោះដោយអ្នកលេងអនឡាញឈ្មោះ Wei La Video នៅលើបណ្តាញសង្គមចិន Miaopai បានបង្ហាញពីរថយន្តពណ៌ក្រហមមួយគ្រឿងកំពុងចតនៅគំនូសភ្លើង​ចរាចរណ៍។

មន្រ្តីប៉ូលិសបានឈរនៅក្រោមកម្លាំងភ្លៀងស្ថិតនៅកណ្តាលផ្លូវប្រសព្វ។

ស្ថិតក្នុងវីដេអូអ្នកបើកបរត្រូវបានគេប្រទះឃើញចេញពីរថយន្តរបស់ខ្លួនដើម្បីយកឆត្រពីគូថឡាន មុនពេលដែលត្រឡប់ចូលទៅក្នុងរថយន្តខ្លួនវិញ។

ខណៈដែលរថយន្តបើកសំដៅទៅមុខ គាត់បានបើកកាត់ទៅលើគំនូសផ្លូវប្រសព្វ ហើយឆត្រមួយដើមត្រូវបានបោះចេញពីបង្អួចរថយន្តខាងមុខ មុនពេលដែលបើករថយន្តចេញ។

មន្រ្តីប៉ូលិសហាក់ដូចជាងឿងឆ្ងល់ក្នុងចិត្ត ខណៈដែលគាត់បានសម្លឹងមើលទៅលើឆត្រ មុនពេលដែលដឹងថាអ្នកបើកបរមានបំណងល្អចង់ប្រគល់ឆត្រនោះឱ្យគាត់។

មន្ត្រីប៉ូលិសឈ្មោះ Zhai Yujia និយាយថាគាត់សប្បាយចិត្ត និងចង់អរគុណម្ចាស់ឆត្រ ប៉ុន្តែគាត់បើកឡានចេញលឿនពេក។

អ្នកបើកបរឈ្មោះ Wang Zhaohua អាយ ៥០ ឆ្នាំ និយាយថា គាត់ឃើញប៉ូលិសទទឹកជោគ និងខិតខំបម្រើការងារទាំងរងាញ័រញាក់ ទើបគាត់សម្រេចចិត្តជួយគាត់ទៅ ៕

Leave a comment