អាវុធហត្ថខេត្តឧត្តរមានជ័យ​ ឃាត់ជនសង្ស័យបីនាក់ជាមួយគ្រឿងញៀន ២០ កញ្ចប់

124
views

ឧត្តរមានជ័យ ៖​ កម្លាំងកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ បានចុះបង្ក្រាបករណីចែកចាយដោយខុសច្បាប់នូវសារធាតុញៀន​ និងធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ នៅចំណុច ភូមិសែនសុខ ឃុំទំនប់ដាច់ ស្រុក ត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ​ នៅវេលាម៉ោង​ ៩យប់ថ្ងៃទី១៤​ ខែតុលា​ ឆ្នាំ២០១៧។

មន្ត្រីអាវុធហត្ថនិយាយថា ជនសង្ស័យទាំងបីនាក់រូមមាន១-ឈ្មោះ​ ស៊ុន សាន្ត ភេទប្រុស អាយុ ៣៨ ឆ្នាំ រស់នៅភូមិសែនសុខ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ, ២-ឈ្មោះ​ ស៊ី ពេជ្រចិន្តា ភេទស្រី អាយុ២០ឆ្នាំ រស់នៅភូមិសែនសុខ ឃុំទំនប់ដាច់ ស្រុក ត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ និង៣-ឈ្មោះ​ ធឿន អន​ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិសែនសុខ ឃុំទំនប់ដាច់ ស្រុក ត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

វត្ថុតាងរឹបអូសបានមួយចំនួនរួមមាន៖ ១-ម្សៅក្រាមពណ៌ស (ម៉ាទឹកកក) ចំនួន​ ២០ កញ្ចប់តូច និង២-ទូរស័ព្ទដៃចំនួន​ ០១ គ្រឿង​ និងប្រដាប់សេពសារធាតុញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យ​ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញ កងរាជអាវុធហត្ថកំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធី៕

Leave a comment