និស្សិតស្រី ដែលជាប់ជាបេក្ខជនរៀនថ្នាក់បណ្ឌិត សន្យាបរិច្ចាគក្បាលឱ្យគេស្រាវជ្រាវ ក្រោយពេលនាងស្លាប់ទៅ ដោយសារជំងឺប្រសាទរ៉ាំរ៉ៃ

868
views

និស្សិតនៃសាកលវិទ្យាល័យ Peking University បានសន្យាថានឹងបរិច្ចាគក្បាលរបស់ខ្លួនសម្រាប់ការស្រាវជ្រាវវិទ្យាសាស្ត្របន្ទាប់ពីនាងស្លាប់។

យោងតាមវេបសាយ thepaper.cn បានឱ្យដឹងថា កញ្ញា ឡូវថាវ វ័យ ២៩ ឆ្នាំជាបេក្ខជនថ្នាក់បណ្ឌិតនៃសាកលវិទ្យាល័យខាងលើ បានរងជំងឺសរសៃប្រសាទរ៉ាំរ៉ៃនាពេលពីរឆ្នាំកន្លងមកនេះ។

នាងបាននិយាយអំពីបំណងរបស់នាងដែលត្រូវបានចុះផ្សាយតាមអនឡាញយ៉ាងដូច្នេះថា “បន្ទាប់ពីខ្ញុំលាកចាកលោក ខ្ញុំចង់ផ្ដល់ក្បាលរបស់ខ្ញុំសម្រាប់ការសិក្សាវេជ្ជសាស្ត្រនិងសង្ឃឹមថា ជំងឺសរសៃប្រសាទរ៉ាំរ៉ៃអាចបញ្ចៀសបានឆាប់ៗ ដូច្នេះទើបអ្នកដែលរងជំងឺនេះអាចបំបាត់ការឈឺចាប់”។

ឪពុកម្ដាយរបស់កញ្ញាឡូវបានចុះហត្ថលេខាលើឯកសារបរិច្ចាគសរីរាង្គមនុស្សតាមបំណងរបស់កូនស្រី ដែលកំពុងស្ថិតក្នុងថ្នាំសណ្ដំបំបាត់ការឈឺចាប់។ អ្នកលើកទឹកចិត្តរបស់កញ្ញាឡូវបានរៃអង្គាសប្រាក់ប្រមាណមួយលានយ័ន (១៥១.៤៧៣ ដុល្លារ) ដើម្បីជួយដល់ការព្យាបាលរបស់នាង។

មុននឹងធ្វើរោគវិនិច្ឆ័យ កញ្ញាឡូវ សង្ឃឹមថានឹងក្លាយជាសាស្ត្រាចារ្យប្រវត្តិសាស្ត្របន្ទាប់ពីបញ្ចប់ការសិក្សា។ ប៉ុន្តែនាងបានកើតជំងឺនេះដោយមិននឹកស្មានដល់។ កាលពីខែតុលា ឆ្នាំ ២០១៥ កញ្ញាឡូវបានរកឃើញថា នាងមិនអាចធ្វើចលនាម្រាមជើងមួយរបស់នាងបានទេ។ បីខែក្រោយមក នាងបានកើតជំងឺសរសៃប្រសាទរ៉ាំរ៉ៃ។ កញ្ញាឡូវទទួលការថែទាំយ៉ាងយកចិត្តទុកដាក់នៅមន្ទីរពេទ្យក្នុងខែមករា។

តាមឆន្ទៈរបស់នាង កញ្ញាឡូវបានសម្ដែងនូវបំណងប្រាថ្នាថានឹងបរិច្ចាគសរីរាង្គដទៃទៀតដើម្បីជួយដល់អ្នកដែលត្រូវការ។ នាងក៏មិនចង់បានពីធីបុណ្យសពបន្ទាប់ពីខ្លួនបានស្លាប់ និងបដិសេធការចូលរួមរំលែកទុកពីក្រុមគ្រួសារនិងមិត្តភក្ដិ។

កញ្ញាឡូវបាននិយាយថាតាមបំណងរបស់ខ្លួនបែបនេះថា “អត្ថន័យនៃជីវិតមិនមែនកំណត់ដោយជីវិតវែងឬខ្លីរបស់នរណាម្នាក់ឡើយ តែវាវិនិច្ឆ័យដោយគុណភាពនៃជីវិតរបស់នរណាម្នាក់” ដោយនាងបានបន្ថែមថា នាងចង់ចាកចេញដោយសេចក្ដីថ្លៃថ្នូរ។

កញ្ញាឡូវបាននិយាយអំពីបំណងរបស់នាងទៀតថា “សូមឱ្យខ្ញុំចាកចេញដោយស្ងប់ស្ងាត់ដោយគ្មានដាន ដូចជាខ្ញុំមិនធ្លាប់បាននៅលើផែនដីនេះចុះ”៕

Leave a comment