អ្នកជំនាញព្រមានថា គ្រាប់ EMP របស់កូរ៉េខាងជើងអាចបិទចរន្តអគ្គិសនីទូទាំងសហរដ្ឋអាមេរិក និងសម្លាប់ពលរដ្ឋអាមេរិកាំង ៩០ ភាគរយ

2252
views

ក្រុមអ្នកជំនាញបានព្រមានសភាអាមេរិកថា ខ្លួនកំពុងមិនអើពើនឹងអាវុធដែលទើបអភិវឌ្ឍថ្មីពីកូរ៉េខាងជើង ដែលអាចបិទបណ្តាញអគ្គិសនីអាមេរិកនិងសម្លាប់ជនជាតិអាមេរិកជាច្រើនក្នុងរយៈពេលមួយឆ្នាំប៉ុណ្ណោះ។

សមាជិកពីររូបនៃគណៈកម្មការ សន្ទុះអេឡិចត្រូម៉ាញ៉េទិច (EMP) បាននិយាយនៅគណៈកម្មាធិការសន្តិសុខមាតុភូមិរបស់សភាកាលពីពេលថ្មីៗនេះថាការវាយប្រហារដោយនុយក្លេអ៊ែរ EMP របស់លោកគីមជុងអ៊ុនគឺជា “ការគំរាមកំហែងដ៏ធំបំផុត” ដល់សហរដ្ឋអាមេរិក ប៉ុន្តែរឿងនេះនៅតែ “មិនត្រូវបានទទួលស្គាល់” ដោយរដ្ឋាភិបាល។

ការយកចិត្តទុកដាក់កាន់តែច្រើនត្រូវបានគេផ្តោតទៅលើការបន្តការសាកល្បងមីស៊ីលឆ្លងទ្វីបនៅក្នុងឆ្នាំនេះ ប៉ុន្តែជនផ្តាច់ការកូរ៉េខាងជើងថ្មីៗនេះក៏បានអះអាងថាបានធ្វើតេស្តគ្រាប់បែកអ៊ីដ្រូសែនក្រោមដីផងដែរនៅក្នុងខែកញ្ញា។

ជនផ្ដាច់ការនេះក៏បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាសាធារណៈមួយថាគ្រាប់បែកបែបនោះអាចនឹងត្រូវបានបំផ្ទុះនៅកម្ពស់ខ្ពស់សម្រាប់ “ការវាយប្រហារគ្រាប់ EMP ដែលមានអនុភាពខ្លាំងទៅតាមគោលដៅយុទ្ធសាស្ត្រ”។

លោក William Graham អតីតប្រធានគណៈកម្មការ EMP និងជាអតីតបុគ្គលិក លោក Peter Vincent Pry បានព្រមានថា ការវាយប្រហារអាចនឹង “បិទបណ្តាញអគ្គីសនីរបស់សហរដ្ឋអាមេរិករយៈពេលយូរ នាំឱ្យមានប្រជាជនអាមេរិកស្លាប់ត្រឹមរយៈពេលមួយឆ្នាំរហូតដល់ ៩០ ភាគរយ”។

ពួកគេបានទទូចដល់សភាឱ្យការពារ​បណ្តាញអគ្គិសនី ហើយបានព្រមានថាប្រព័ន្ធការពារមីស៊ីលឆ្លងទ្វីបរបស់អាមេរិកបច្ចុប្បន្នត្រូវបានរចនាឡើង ដើម្បីរារាំងមីស៊ីលពីកូរ៉េខាងជើងដែលទាក់ទងទៅសហរដ្ឋអាមេរិកនៅលើតំបន់ប៉ូលខាងជើង ប៉ុន្តែមិនមែនលើតំបន់ប៉ូលខាងត្បូងទេ។

ក្រុមអ្នកជំនាញវិទ្យាសាស្ត្ររ៉ុក្កែត និងអតីតអ្នកវិទ្យាសាស្ត្ររបស់អង្គការ NASA លោក James Oberg កាលពីមុនក៏បានព្រមានថា កូរ៉េខាងជើងអាចប្រើផ្កាយរណបដើម្បីដឹកគ្រាប់បែកនុយក្លេអ៊ែរតូចមួយនិងបំផ្ទុះវានៅលើសហរដ្ឋអាមេរិកដែរ៕


Leave a comment