ញាក់សាច់!! មួយឈុតរៀបការរបស់លោកសុខ សូកាន និងលោកស្រី សំអាង លក្ខិណា មើលមួយភ្លែតដូចក្នុងរឿង The Beauty and The Beast

1544
views

កាលពីថ្មីៗនេះកូនប្រុសសម្តេចវិបុលបញ្ញា សុខ អាន និង កូនស្រីលោកឧកញ៉ា សំអាង ម្ចាស់អគារពាណិជ្ជកម្មធនាគារវឌ្ឍនៈបានបង្ហោះវីដេអូ Pre-wedding ដ៏គួរឱ្យចាប់អារម្មណ៍ និងធំបំផុតមិនធ្លាប់មានក្នុងប្រទេសកម្ពុជា។

ពិធីរៀបការរបស់ ឯកឧត្តម សុខ សូកាន និង លោកជំទាវ សំអាង លក្ខិណា គឺជាពិធីដ៏ធំបំផុត ដោយមានថ្នាក់ដឹកនាំ និងមន្ត្រីធំៗ រួមទាំងអ្នកជំនួញធំៗស្រុកខ្មែរចូលរួមទាំងអស់នៅថ្ងៃសេរីមង្គលនោះ។

ដោយឡែកអ្វីដែលគួរឱ្យចាប់អារម្មណ៍មួយទៀតនោះគឺ ទីតាំងនៃពិធីរៀបមង្គលការរបស់ ឯកឧត្តម សុខ សូកាន និង លោកជំទាវ សំអាង លក្ខិណា ស្រដៀងទៅនឹងរាជវាំងក្នុងរឿង The Beauty and The Beast របស់ក្រុមហ៊ុន Disney។ ហើយសាលដែលឯកឧត្តម និង លោកជំទាវរាំនោះគឺស្ទើរតែដូចគ្នាទៅនឹងឈុតរាំរបស់រឿង The Beauty and The Beast។ នៅមានឈុត និងរចនាបទជាច្រើនទៀត ដែលមើលទៅស្រដៀងទៅនឹងរឿងនេះផងដែរ ដើម្បីជាក់កាន់តែច្បាស់សូមមើលរូបភាពខាងក្រោមនេះ៕



Leave a comment