ប៉ូលិសដោះលែងអតីតតារា​យ៉េៗ អ្នកនាង អ៊ុំ គ​ន្ធា ក្រោយចាប់ខ្លួនបាន​មួយដង្ហើមចង្រិត

346
views

​ភ្នំពេញ ៖​ ប៉ូលិសធ្វើការចាប់ខ្លួនអតីតតារាភាពយន្តអ្នកនាង អ៊ុំ គ​ន្ធា កាលពីម្សិលមិញ គ្រាន់តែជាការយល់ច្រលឡំដោយសារតែ​ពេលនោះមាន​វត្តមាន​អ្នកនាង នៅក្បែរ​កន្លែងកើតហេតុ ទើបឈានដល់ការឃាត់ខ្លួនមកសាកសួរដឹងថា នាងមិន​ជាប់​ពាក់ព័ន្ធ​ប៉ូលិសក៏​បាន​ដោះលែង​វិញ, ​នេះ​បើតាម​ការផ្សាយ​របស់​ក្រុម​ «​សិល្បករ​កម្ពុជា​» ​កាលពី​ម្សិល​​មិញ នៅ​មិនបាន​ប៉ុន្មាន​ម៉ោង​ផង​ក្រោយ​ខ្លួន​ផ្សាយ​ថា អតីត​តារា​យ៉េៗ​ រូបនេះ​ត្រូវបាន​ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​ថ្នាំញៀន​។

​កាលពី​ព្រឹក​ថ្ងៃ​ម្សិលមិញ សមាគម​ «​សិល្បករ​កម្ពុជា​»​ បាន​បង្ហោះ​រូបភាព​រួមទាំង​អត្ថបទ​ថា ​«​អតីត​អ្នកចម្រៀង និងជាតារាភាពយន្តអ្នកនាង អ៊ុំ គ​ន្ធា ត្រូវបាន​កងកម្លាំង នៃ​គណៈបញ្ជាការ​ឯកភាព​ខ​ណ្ឌ​ឬ​ស្សី​កែវ ធ្វើការ​ឃាត់ខ្លួន​យកទៅ​សួរនាំ​ពាក់ព័ន្ធ​នឹង​ករណី​​សេព​គ្រឿងញៀន ខណៈដែល​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ឬ​ស្សី​កែវ និង​អាវុធហត្ថ​ខណ្ឌ ធ្វើការ​ចុះបង្ក្រាប​ទីតាំង​ផ្ទះ ១ ​កន្លែង លួចលាក់​បង្កប់​ទូ​ហ្គេម​បាញ់​ត្រី នៅវេលា​ម៉ោង ១១​ព្រឹក ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៧ នៅលើ​ផ្លូវ​២៧៣ ស្ថិតក្នុង​សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​»​។​

​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន សមាគម​នេះ​បាន​បញ្ជាក់ថា​៖ ​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​នោះ កងកម្លាំង​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន ៣​នាក់ ដែល​ក្នុងនោះ មាន​អតីត​អ្នកចម្រៀង​ជើងចាស់ អ្នកនាង អ៊ុំ គ​ន្ធា ម្នាក់​ផងដែរ​។

​ជនសង្ស័យ​ទាំង ៣​នាក់​ត្រូវបាន​បញ្ជូនទៅ​ធ្វើការ​សួរ​នាំ​បន្ត​នៅ​អធិការដ្ឋាន​ខណ្ឌ​ឬ​ស្សី​កែវ ដើម្បី​ចាត់ការ​តាម​នីតិវិធី តែ​នៅ​រសៀល​ថ្ងៃ​ដដែល​បាន​ចុះផ្សាយ​វិញ​ថា ​«​សូម​អបអរសាទរ ដែលសមត្ថកិច្ច​បាន​ដោះលែង​អ​តី​តារាចំរៀង អ៊ុំ គ​ន្ធា វិញ​ហើយ​នៅ​រសៀល​នេះ​»៕

Leave a comment