ប្រិយមិត្ត Spurs នោមដាក់កំប៉ុង គប់ដាក់ប្រិយមិត្តញញួរធំ ពេល West Ham វាយបកយកឈ្នះ Tottenham ២-៣

125
views

កាលពីរាត្រីថ្ងៃទី ២៥ ខែកក្កដា ខណៈក្រុមបាល់ទាត់ West Ham របស់អង់គ្លេសបានតាមពីក្រោយក្រុម Tottenham ដោយប្រែពីលទ្ធផលចាញ់ ២-០ ទៅជាឈ្នះ ៣-២ ក្នុង League Cup ជុំទីបួន ប្រិយមិត្តម្នាក់បានបង្ហាញការមិនសប្បាយចិត្តរបស់ខ្លួនចំពោះក្លឹបរបស់ខ្លួននិងប្រិយមិត្តក្រុមញញួរធំ។

ប្រិយមិត្តម្នាក់ដែលត្រូវគេស្គាល់ឈ្មោះ Lucas Louka បានថតខ្លួនឯងនោមដាក់កំប៉ុងប្លាស្ទិកដែលខ្លួនគេបានអះអាងនាពេលថ្មីៗនេះថាមិនមែនជាទឹកនោមពិតប្រាកដ មុននឹងគប់ដាក់ក្រុមអ្នកគាំទ្រ West Ham ខណៈប្រិយមិត្តនៅក្បែរនោះបាននាំគ្នាអបអរនិងស្រែកថា “យើងស្អប់ West Ham”។

Lucas បានទទូចថា ខ្លួនឯងបានប្ដូរកំប៉ុងប្លាស្ទិកដែលមានទឹកនោមទៅកំប៉ុងស្រាមុននឹងគប់ដាក់គូប្រជែង។

ទោះយ៉ាងណា ក្រោយបានប្រព្រឹត្តិអំពើមិនគប្បី និងមានថ្កោលទោសពីបណ្ដាអ្នកគាំទ្រវិស័យកីឡាបាល់ទាត់ បុរសម្នាក់នេះបានសុំអភ័យទោសដល់ក្រុមអ្នកគាំទ្រ West Ham និងបាននិយាយថា “ការលេងពញ្ញាក់អារម្មណ៍ខុសបច្ចេកទេស”៕


Leave a comment