សមត្ថកិច្ចជូនដំណឹងស្វែងរកគ្រួសារសព ដែលស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍

2766
views

ត្បូងឃ្មុំ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូនៅវេលាម៉ោង៤ និង៥០នាទី ព្រឹកថ្ងៃទី០៤ វិច្ឆិកា ២០១៧ លើផ្លូវជាតិលេខ៧៣ ត្រង់ចំណុច ចន្លោះបង្គោលគីឡូម៉ែត្រលេខ 29-30 ស្ថិតនៅភូមភូមិស្វាយពពាស់ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បណ្តាលឱ្យបុរសម្នាក់ស្លាប់មិនទាន់ស្គាល់អត្តសញ្ញាណ។

​ប៉ូលិសនិយាយថា ភាគីរថយន្តនីសាន់ ស្លាកលេខត្បូងឃ្មុំ 2A.0140 ពណ៌ប្រផេះ អ្នកបើកបរមិនស្គាល់អត្តសញាណគេចខ្លួនបាត់បានបើកបុកជាមួយម៉ូតូម៉ាកវេវឆ្លាមកែច្នៃ ពណ៌ខ្មៅគ្មានស្លាកលេខ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ និងអាសយដ្ឋាន​ស្លាប់នឹងកន្លែងកើតហេតុរហូតដល់ពេលនេះមិនទាន់ទំនាក់គ្នាជាមួយក្រុមគ្រួសារសពបាននៅឡើយ។

​ប៉ូលិសបន្តថា ម៉ូតូបានបើកក្នុងទិសដៅច្រាស់ទិសគ្នា រថយន្តឆ្លងមកពីប្រធាតុ (ពីជើងទៅត្បូង) ម៉ូតូពីតំបែរទៅឆ្លូង (ពីត្រង់ទៅជើង) ក៏បុកគ្នាពេញទំហឹងតែម្តង។

ការខូចខាត ខូចរថយន្តលក្ខណ៖ ធ្ងន់ម៉ូតូខូចខាតលក្ខណៈធ្ងន់។ វត្ថុតាងទាំងពីគ្រឿងជំនាញបានយកមករក្សាទុកនៅអធិការដ្ឋាន ស្រុកតំបែរដើម្បីចងក្រងសំណុំរឿងតាមនីតិវិធី៕

Leave a comment