ឃាតកម្មបាញ់ដ៏សាហាវ!!! វាយមួយដៃ បាញ់មួយគ្រាប់…ស្លាប់កណ្ដាលទីក្រុង

ភ្នំពេញ ៖ មានករណី ឃាតកម្មបាញ់សម្លាប់មនុស្សនៅកណ្តាលទីក្រុងបានកើតឡើងម៉ោង១១ និង៤០នាទីយប់ថ្ងៃទី២៣ មិថុនា ឆ្នាំ២០១៧ នៅលើដងផ្លូវព្រះនរោត្តម មុខក្រុមហ៊ុនអាកា​ស​ចរណ៍ស៊ីវិល ក្រុមទី៣៩ ភូមិទី៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

470
views

ភ្នំពេញ ៖ មានករណី ឃាតកម្មបាញ់សម្លាប់មនុស្សនៅកណ្តាលទីក្រុងបានកើតឡើងម៉ោង១១ និង​៤០នាទីយប់ថ្ងៃទី២៣ មិថុនា ឆ្នាំ២០១៧ នៅលើដងផ្លូវព្រះនរោត្តម មុខក្រុមហ៊ុនអាកា​ស​ចរណ៍ស៊ីវិ​ល ក្រុមទី៣៩ ភូមិទី៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ប៉ូលិសមូលដ្ឋានបានឱ្យដឹងថា សាកសពឈ្មោះ ឡុង រីម ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ រត់ម៉ូតូកង់​បី ទីលំនៅភូមិតាម៉ា ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង ស្នាក់នៅផ្ទះជួល ភូមិ ឫស្សី សង្កាត់ស្ទឹងមាន​ជ័យ ខណ្ឌមានជ័យ។ ជនរងគ្រោះមានស្នាមកោសថ្ងាសឆ្វេង១កន្លែង, ថ្ពាល់ឆ្វេង១ក​ន្លែង, លើច្រមុះ​១កន្លែង, ស្នាមគ្រាប់ចូលនៅលើខ្នងចំហៀងខាងឆ្វេង១កន្លែង ហើយធ្លាយចេញនៅចំហៀងខ្លួនខាងស្តាំ។

ប៉ូលិសបន្តថា នៅថ្ងៃទី២៣ មិថុនា ២០១៧ វេលាម៉ោង៩យប់ ឈ្មោះ ឌៀប រីដា, ឈ្មោះ វិត និង​ជនរងគ្រោះ មុខរបររត់ម៉ូតូកង់បីដូចគ្នាបានបបួលគ្នាផឹកនៅលើកង់បីនៅមុខហាងសាច់អាំង១៦៩​ចំ​ហៀងផ្សារសូរិយាម៉ល។

លុះដល់ម៉ោង១០យប់អ្នកទាំងបីនាក់ក៏បបួលគ្នាទៅផឹកនៅផ្ទះឈ្មោះ ឌៀប រីដា នៅចាក់អង្រែ ដោ​យជិះកង់បីតែមួយគ្រឿងគ្នាបីនាក់ហើយជនរងគ្រោះជាអ្នកបើក។

ពេលមកដល់ម្តុំចាក់អង្រែម៉ូតូក៏អស់សាំងក៏ចូលផ្ទះបងប្អូនរបស់ឈ្មោះ វិត សុំលុយចាក់សាំង ហើយក៏ត្រឡប់មកវិញដល់ខាងជើងស្តុបជលផល មានជនល្មើសម្នាក់ជិះម៉ូតូអាយខនពណ៌សលាយខ្មៅមិនចាំស្លាកលេខ មកពីក្រោយអែបខាងស្តាំវាយមកលើជនរងគ្រោះមួយដៃ។

ជនល្មើសក៏ជិះទៅមុខ រួចបកក្រោយវិញដកកាំភ្លើងមិនស្គាល់ម៉ាកបាញ់មកលើជនរងគ្រោះ១​គ្រាប់ ហើយវាក៏ជិះម៉ូតូគេចខ្លួនបាត់។ ពេលនោះជនរងគ្រោះប្រាប់ថា “ត្រូវគ្រាប់ហើយ” ឱនចុះធ្លាក់ពីលើម៉ូតូ រួចនាំគ្នាដាក់លើកង់បីដឹកមកមន្ទីរពេទ្យកាល់ ម៉ែត្រ។ ពេលមកដល់គ្រូពេ​ទ្យពិនិត្យប្រាប់​ថា”​ស្លា​ប់បាត់ហើយ”។ សាកសពត្រូវក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Leave a comment