អ្នកស្រាវជ្រាវធ្វើតេស្តមើលផលវិបាកនៃ WIFI ដោយប្រើសណ្តែកបណ្តុះពិសោធន៍មើលក្នុងបន្ទប់ពីរ លទ្ធផលចេញមកភ្ញាក់ផ្អើលខ្លាំង!

1136
views

សម័យអ៊ីនធឺណេត ក្មេងៗមានទម្លាប់កាន់ទូរស័ព្ទក្នុងដៃមិនលែង ហើយវាគឺជារឿងគ្រោះថ្នាក់បំផុតដល់សុខភាព។

មនុស្សតិចតួចណាស់ដែលដឹង ហើយគ្រោះថ្នាក់នៃវិទ្យុសកម្មធ្វើឱ្យប៉ះពាល់ដល់អ្នកមួយតង់ហើយ ចុះចំណែកឯ Wi-Fi វិញ?

ដោយចង់ដឹងថាបច្ចេកវិជ្ជាប៉ះពាល់ដល់សុខភាពយ៉ាងណានោះ និងចង់ឱ្យមនុស្សចាប់អារម្មណ៍ សិស្សចំនួន ៥ នាក់បានធ្វើការពិសោធន៍វាជាមួយនឹងជីវសាស្រ្ត។

សិស្សថ្នាក់ទី ៩ ឈ្មោះ Lea Nielsen បានឱ្យដឹងថា “យើងទាំងអស់គ្នាគិតថា យើងមានបទពិសោធន៍ពិបាកក្នុងការប្រមូលផ្ដុំអារម្មណ៍ក្នុងសាលា ប្រសិនបើយើងគេងនៅជិតទូរស័ព្ទក្បែរក្បាល ហើយពេលខ្លះវាធ្វើឱ្យយើងពិបាកគេងលក់”។

សិស្សសាលាទាំង ៥ រូបនោះបានសម្រេចធ្វើការពិសោធន៍លើរលកវិទ្យុសកម្ម Wi-Fi ដោយដាក់ Router នៅជិតគ្រាប់សណ្ដែកបណ្ដុះរយៈពេល ១២ ថ្ងៃ។

ពួកគេបានដាក់គ្រាប់សណ្ដែកបណ្ដុះនោះលើថាសចំនួនពីរក្នុងបន្ទប់ផ្សេងគ្នា ដោយបន្ទប់មួយមាន Wi-Fi និងមួយទៀតគឺគ្មាន Wi-Fi ទេ។ ជាលទ្ធផល គ្រាប់សណ្ដែកបណ្ដុះដែលមាន Wi-Fi គឺមិនលូតលាស់ទេ។

ហើយការស្រាវជ្រាវនេះផងដែរ ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់អ្នកស្រាវជា្រវមកពីប្រទេសអង់គ្លេស ហូឡង់ និងស៊ុយអែត៕

Leave a comment