ប្រើក្មេងអាយុ៦ឆ្នាំឡើងបេះដូងឱ្យស៊ីមិនព្រម, គប់មួយកាំបិតរយះជើង

667
views

កណ្តាល ៖ មានករណី ប្រើអំពើហិង្សាដោយចេតនាប្រើក្មេងអាយុ៦ឆ្នាំឡើងបេះដូងឱ្យស៊ីមិនព្រមក៏គប់មួយកាំបិតរយះជើងដេរ៨ថ្នេរកើតឡើង នាថ្ងៃទី២៥ វិច្ឆិកា ២០១៧ វេលាម៉ោង១២ និង៣០ នាទីចំណុចភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ត្រូវប៉ូលិសវ៉ៃខ្នោះ។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ រឿន វីហ្សា ភេទប្រុស អាយុ០៦ឆ្នាំ មុខរបរសិស្ស (ត្រូវជាក្មួយជនសង្ស័យ) មានទីលំនៅ ភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ចំណែកជនសង្ស័យឈ្មោះ ឈន រស្មី ភេទប្រុស អាយុ ២១ ឆ្នាំ(ខ្មែរ) មុខរបរកសិក រ(ត្រូវជាពូជនរងគ្រោះ) មានទីលំនៅភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្ត កណ្តាល (ឃាត់ខ្លួន)។ វត្ថុតាងចាប់យក កាំបិតបាំងតោ ចំនួន ០១ ពណ៌ស មានប្រវែង ២៨ ស.ម។

ប៉ូលិសបន្តថា ជនសង្ស័យបានប្រើជនរងគ្រោះឱ្យឡើងបេះដូងនៅក្រោយផ្ទះរបស់ខ្លួន ប៉ុន្តែជនរងគ្រោះមិនព្រមឡើងបេះ។ ពេលនោះជនសង្ស័យខឹង បានយកកាំបិតដែលខ្លួនបានកាន់នៅនឹងដៃគប់ទៅលើជនរងគ្រោះបណ្តាលឱ្យត្រូវបាតជើងជនរងគ្រោះខាងធ្វេងរងរបួសហូរឈាម ដេរចំនួន០៨ ថ្នេរ។

លុះដល់ម៉ោង ៣រសៀលជីតារបស់ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ក្រោយទទួលបានពាក្យបណ្តឹងប៉ូលិសប៉ុស្តិ៍ក៏បានចុះទៅឃាត់ខ្លួនជនសង្ស័យមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកកាំបិតគប់ទៅលើជនរងគ្រោះពិតប្រាកដមែន។

ជនសង្ស័យនិងវត្ថុតាងបានបញ្ជូនមកអធិការដ្ឋានស្រុកដើម្បីបន្តចាត់ការតាមនីតិវិធី៕

Leave a comment