កំពុងសេពថ្នាំញៀនត្រូវបានប៉ូលិសប៉ុស្តិ៍ក្បាលកោះ វ៉ៃខ្នោះបាន២នាក់

67
views

ភ្នំពេញ ៖ ប៉ូលិសប៉ុស្តិ៍ក្បាលកោះ បានឃាត់ខ្លួនជនសង្ស័យ ០២ នាក់ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវជាតិ លេខ១ ភូមិយកបាត្រ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ពីបទ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅថ្ងៃទី២៨ វិច្ឆិកា ២០១៧ ម៉ោង១១យប់។

ប៉ូលិសនិយាយថា ជនសង្ស័យ១-ជនសង្ស័យឈ្មោះ អ៊ុន វ៉ាន់នី ភេទប្រុស អាយុ២៦ឆ្នាំ ជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល និង២-ជនសង្ស័យឈ្មោះ នៅ វណ្ណៈ ភេទប្រុស អាយុ២៩ឆ្នាំ ជាតិខ្មែរ មុខរបរព្រូឡាន ស្នាក់នៅភូមិជ្រៃ ឃុំជ្រៃ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

ដកហូតបានវត្ថុតាងមាន ៖ ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ០១កញ្ចប់ថង់តូច និងម៉ូតូ០១គ្រឿងម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាក លេខ ភ្នំពេញ ១V-៥៤១៧។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានប៉ូលិសកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕

Leave a comment