ស្លាប់២ របួស១ ដោយសារស្រវឹងស្រាជិះម៉ូតូបុកខឿនចិញ្ចើមផ្លូវ

89
views

ភ្នំពេញ ៖ យុវជន២នាក់បានស្លាប់ និងម្នាក់ទៀត រងរបួស ស្រាល ដោយសារពួកគេជិះម៉ូតូទាំងស្ថានភាពស្រវឹងខ្លាំង ហើយបើកបរល្បឿនលឿន ជ្រុលទៅបុកខឿនចិញ្ចើមផ្លូវកាលវេលា ម៉ោង១២ និង ៣០នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី៦ ខែតុលា ឆ្នាំ ២០១៧ នៅក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រភពឱ្យដឹងថា ជនរងគ្រោះទាំង៣ នៅមិនទាន់ស្គាល់អត្តសញ្ញាណ នៅឡើយ ពួកគេជិះម៉ូតូ១គ្រឿង ម៉ាកសង់កូរ៉េ មានស្លាកលេខ ទ.1610 ភព1 ពណ៌ខ្មៅ។

ប្រភពបន្តឱ្យដឹងថា មុនពេលកើតហេតុ ក្រុមរងគ្រោះធ្វើ ដំណើរដោយម៉ូតូ តាមបណ្តោយផ្លូវ៣៦៩ ទិសដៅពីជើងមកត្បូង បើកយ៉ាងលឿន។ ខណៈមកដល់កន្លែងកើតហេតុ ក៏រ៉េចង្កូតបុកខឿនចិញ្ចើមផ្លូវ បណ្តាលឱ្យ ផ្លោងបោកក្បាលបែកម្នាក់ បាក់កម្នាក់ និងរងរបួសស្រាលម្នាក់។

ភ្លាមៗក៏មានរថយន្តសង្គ្រោះបន្ទាន់ ដឹកទៅមន្ទីរ ពេទ្យ តែអកុសល ដឹកដល់ពាក់កណ្តាលផ្លូវ ក៏បានបាត់បង់ជីវិត ទាំង២នាក់ ហើយដឹកមកកន្លែងកើតហេតុវិញ ត្រូវបានសាច់ញាតិឱ្យដឹកទៅផ្ទះ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

 

Leave a comment