លួចកាបូបស្ពាយនៅក្នុងវត្តឧណ្ណាលោម ត្រូវបានប៉ូលិសស្រាវជ្រាវចាប់បានម្នាក់

90
views

ភ្នំពេញ ៖ កម្លាំងប៉ូលិសផ្នែកយុត្តិធម៌សហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលជ័យជំនះបានឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីល្ងាចថ្ងៃទី១១ ធ្នូ បន្ទាប់ពីបានលួចកាបូបស្ពាយកាលពីថ្ងៃទី១០ ធ្នូ ២០១៧ វេលាម៉ោង១១ នៅចំណុចចេតីយ៍ក្នុងវត្តឧណ្ណាលោម ផ្លូវសុធារស ភូមិទី២ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប៉ូលិសជនសង្ស័យត្រូវឃាត់ខ្លួន ឈ្មោះ នួន ជា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដមានទីលំនៅមិនប្រាកដ។ វត្ថុតាងចាប់យកបានមាន៖ កាបូបស្ពាយពណ៌លឿងមួយមាន អត្តសញ្ញាណបណ្ណសញ្ចាតិខ្មែរមួយ, កាតATM៤, សៀវភៅធនាគារ មួយ, ខ្សែកប្លាកទីនមួយខ្សែជារបស់ជនរងគ្រោះ ត្រូវបានប្រគល់ឱ្យជនរងគ្រោះវិញ។

ចំណែកជនរងគ្រោះឈ្មោះ អៀង ម៉ារីយ៉ា ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរមុខរបរ បុគ្គលិកធនាគារ កា.ខេ មានទីលំនៅផ្ទះលេខ២៤ផ្លូវលេខ៩.៦២ ភូមិទួលសង្កែ សង្កាត់ ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

 

Leave a comment