គេងហៀរទឹកមាត់ជារឿងគួរឱ្យខ្មាស់គេ? ដឹងធាតុពិត អ្នកនឹងចាប់ផ្តើមដើរអួតគេរឿងដេកហៀរទឹកមាត់ជាមិនខាន

1211
views

អ្នកអាចនឹងប្រាប់ការពិតឬកុហក ប្រសិនបើមិត្តម្នាក់សួរអ្នកថាអ្នកគេងលក់ហៀរទឹកមាត់ឬអត់។ ភាគច្រើនចម្លើយ គឺទេ ដោយសារតែអ្នកខ្លះខ្មាស់អៀននឹងការឆ្លើយសំណួរនោះ។

យ៉ាងណាមិញ ការគេងហៀរទឹកមាត់គ្មានអ្វីគួរឱ្យអាម៉ាស់ទេ ផ្ទុយទៅវិញអ្នកអាចនឹងអួតអំពីអ្នកគេងហៀរទឹកមាត់ទៅទៀត។ ការហៀរទឹកមាត់ ខណៈដែលកំពុងគេង ជាធម្មតាវាអាចដោយសារការគេងមិនស្កប់ស្កល់ ឬធ្វើឱ្យអារម្មណ៍មិនស្រួលគេង។ ប៉ុន្ដែការពិត គឺមិនដូច្នោះទេ ប៉ុន្ដែវាអាចទាក់ទងនឹងការគេងលក់ស្រួលទៅវិញទេ។

* ការគេងលក់ស្កប់ស្កល់
គេងយល់សប្តិអាចមានតិច ឬច្រើនដំណាក់កាល។ ដំណាក់កាលធំបំផុត គឺត្រូវបានគេស្គាល់ថាជាចលនាភ្នែកមាន់។ អំឡុងពេលចលនានេះ រាងកាយស្ថិតក្នុងដំណាក់កាលគេងលក់លង់លើយ ហើយយើងនឹងមានបទពិសោធន៍គេងពេញលេញ។ ក្នុងដំណាក់កាលនេះ ប្រព័ន្ធសរសៃប្រសាទត្រូវបានរារាំងដើម្បីបញ្ជៀសចលនាសាច់ដុំ ដែលនឹងធ្វើឱ្យយើងគេងឱ្យឆ្ងាយពីយល់សប្តិ។ ដូច្នេះការគេងហៀរទឹកមាត់ភាគច្រើនកើតឡើង នៅពេលអ្នកគេងលក់ស្កប់ស្កល់។

* នៅពេលណាហៀរទឹកមាត់ នៅពេលអ្នកគេង គឺដោយសារតែអ្នកគេងដូចកូនក្មេង?
យោងតាមវេជ្ជបណ្ឌិត Jorge Abel Salinas មនុស្សពេញវ័យត្រូវបានកាត់ផ្ដាច់ទាំងស្រុងពីសុបិន ហើយមុខងារខួរក្បាលរបស់ពួកគេត្រូវបានបិទដើម្បីឱ្យរាងកាយសម្រាក និងជួសជុលកោសិកា។ មាត់នឹងឈប់លេបទឹកមាត់ និងហៀរទឹកមាត់ បន្ទាប់មកវាចាប់ផ្ដើមលុបបំបាត់ទឹកមាត់ ដោយការបង្ហូរវាចេញ។

* តើមិនដែលហៀរទឹកមាត់សោះ កើតអីអត់?
នេះប្រហែលជា អ្នកគេងយល់សប្តិរាល់យប់ ហើយអ្នកនឹងគេងមិនស្កប់ស្កល់ទេ។ វាគឺដោយសារតែសរសៃប្រសាទមិនជួសជុលទាំងស្រុងពេលអ្នកគេង។

* ការហៀរទឹកមាត់គឺជាសញ្ញាណល្អ
ប្រសិនបើអ្នកគេងលង់ហៀរទឹកមាត់ មានន័យថាអ្នកគេងស្កប់ស្កល់ អ្វីមួយដែលគេហៅថាជាផលវិជ្ជមានដល់សុខភាព។ ដូច្នេះប្រសិនបើអ្នកហៀរទឹកមាត់កុំខ្មាស់អៀននឹងប្រាប់គេ វាគឺជាសញ្ញាណល្អនៃសុខភាព៕

Leave a comment