ឆក់ទូរស័ព្ទពីបុរសជនជាតិរ៉ូម៉ានី ត្រូវបានប៉ូលិសវ៉ៃខ្នោះម្នាក់, គេចខ្លួនម្នាក់

55
views

ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍រដ្ឋបាលបឹងរាំងបានឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក ២នាក់នាថ្ងៃទី១៨ ធ្នូ ២០១៧ វេលាម៉ោង៦ព្រលប់ ពីបទជិះម៉ូតូឆក់ទូរស័ព្ទនៅចំណុចផ្លូវលេខ៦៣ កែងផ្លូវលេខ២០៨ភូមិទី៦ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ហ៉ូលិសនិយាយថា ជនសង្ស័យត្រូវឃាត់ខ្លួន គឺ ១.ឈ្មោះ ចាន់ វាសនារិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ​ មុខរបរមិនប្រាកដ និងទីលំនៅមិនពិតប្រាកដ។ ចំណែកបក្ខពួកម្នាក់ទៀតរត់បាត់។ វត្ថុតាងចាប់យកបានម៉ូតូមួយគ្រឿងម៉ាកហុងដាC125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GK-5734តួ.ម៉ាស៊ីន 9797629។

ចំណែកជនរងគ្រោះឈ្មោះ SIMICIN CRISTAIN IULIAN ភេទប្រុសថ្ងៃខែឆ្នាំកំនើត ០6.03.1982​ ជនជាតិ ROMANIA កាន់លិខិតឆ្លងដែនលេខ 055225205​។ សម្ភារៈជនរងគ្រោះទូរស័ព្ទម៉ាក iPhone6 ពណ៌ខ្មៅ​ យកបានវិញ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

Leave a comment