​ស្វា​អាយុ ៤ ឆ្នាំ ជាប់ទ្រុង​ងងឹត ២ ឆ្នាំ ពេល​អ្នក​សង្គ្រោះ​ព្រលែង​ឱ្យនៅ​ក្រៅ​ទ្រុង អត់​ហ៊ាន​ចេញ​ក្រៅ ព្រោះ​ខ្លាច​ពិភពលោក​ខាងក្រៅ​!

181
views

​    ​ខាងក្រោម​នេះ​គឺជា​វីដេអូ​បង្ហាញ​ពីស​ត្វ​ស្វា​រង​ការរំលោភបំពាន ត្រូវបាន​ដោះលែង​បន្ទាប់ពី​ចំណាយពេល​ពីរ​ឆ្នាំ​ជាប់​ក្នុង​ទ្រុង​ឈើ​។​

​    ​សត្វ​ស្វា​មានឈ្មោះ Kotap ត្រូវបាន​ជួយសង្គ្រោះ​ដោយ​ក្រុម​មកពី​ស្ថាប័ន​សង្គ្រោះ​សត្វ​អន្តរជាតិ (International Animal Rescue) និង​មន្ត្រី​ភូមិ​ក្នុង​ខេត្ត West Kalimantan ប្រទេស​ឥណ្ឌូនេស៊ី​។​

​    ​Kotap ទើបតែ​មាន​អាយុ​បួន​ឆ្នាំ​ហើយ​បាន​ចំណាយពេល​សឹង​ពាក់កណ្ដាល​ជីវិត​របស់ខ្លួន​ដោយ​បិទមាត់​នៅក្នុង​ទ្រុង​ឈើ​ទំហំ​មួយ​ម៉ែត្រការ៉េ ដោយ​មានតែ​ចំបើង​និង​ដប​ទឹក​ទទេ​មួយ​ដើម្បី​លេង​។​

​    ​វា​ពិតជា​ខ្លាច​នឹង​ពិភព​ខាងក្រៅ ដែល​វា​បាន​វាល​ចូលក្នុង​ទ្រុង​វិញ​នៅពេល​ក្រុម​ជួយសង្គ្រោះ​បើក​ទ្រុង​។ ប៉ុន្តែ​ឥឡូវនេះ​វា​ត្រូវបាន​ដោះលែង​ឱ្យមាន​សេរីភាព​ហើយ​។​

​    ​ម្ចាស់​របស់​វា​មានឈ្មោះ Baco បាន​អះអាងថា ខ្លួន​ទទួលបាន​ស្វា​មួយ​ក្បាល​នេះ​ពី​មនុស្ស ដែល​គាត់​បាន​ជួប​ក្នុងភូមិ Ketapang៕


ប្រភព៖ បរទេស

Leave a comment