Mariah Carey ឡើងច្រៀង ១០ នាទីសោះ បានលុយ ៣,៥ លានដុល្លារ

168
views

នាងបានត្រឡប់មកសម្តែងក្នុងការប្រគុំតន្រ្តីដដែលម្តងទៀត បន្ទាប់ពីមហន្តរាយដ៏អាម៉ាស់ (ច្រៀងធ្វើមាត់ម្ហបតាមចម្រៀងចាក់) ក្នុងពិធីថ្ងៃចូលឆ្នាំ​សកលកាលពីឆ្នាំមុន។ ហើយដោយងាកមកសម្តែងក្នុងការបញ្ចេញសំនៀងពិតៗរបស់ខ្លួនវិញ Mariah Carey បានធ្វើឱ្យអ្នកទស្សនាទាល់គំនិតជាខ្លាំងជាមួយនឹងកាយវិការដ៏ចម្លែករបស់នាង។

នាថ្ងៃឆ្លងឆ្នាំថ្មីកាលពីឆ្នាំមុន ការសម្តែងរបស់នាងនៅទីលាន Times Square របស់បុរីញូវយ៉ក ត្រូវបានគេដាក់ឈ្មោះថាជា “រឿងដ៏គួរឱ្យខកចិត្ត” មួយ។

ប៉ុន្តែកំពូលតារាចម្រៀងស្រីនាង Mariah Carey កែប្រែមុខមាត់របស់នាងសាជាថ្មី ដោយបញ្ចេញសំឡេងដ៏ក្រអួនក្រអៅរបស់នាងក្នុងទិដ្ឋភាពដ៏ពិសេសក្នុងឆ្នាំ២០១៨។

វាគឺជាការសម្តែងដ៏អស្ចារ្យមួយ ដែលជារឿងដ៏ត្រឹមត្រូវដែលនាងមានឈ្មោះជាតារាស្រីសំនៀងឯកប្រចាំប្រទេសមួយនេះ។

Carey បានបង្ហាញខ្លួនក្នុងឈុតសម្លៀកបំពាក់ចម្លងតាមនិមិត្តរូបរបស់នាង អតីតតារាចម្រៀង និងតារាចម្រៀងដ៏ល្បីល្បាញ Marilyn Monroe ដោយបានស្លៀកនូវរ៉ូបផ្លេកពណ៌មាស និងអាវរោមសត្វក្រៅពណ៌ស ខណៈដែលនាងបានសម្តែងនូវចម្រៀងពីរបទ Vision of Love និង Hero ។

នាងក៏ត្រូវបានគេរាយការណ៍ផងដែរថា ទទួលបានប្រាក់ចំនួន ៣,៥លានដុល្លារសម្រាប់ការសម្តែងរបស់នាង ដែលមានរយៈពេលប្រហែលជា ១០នាទីប៉ុណ្ណោះ៕

Leave a comment