ប្រេស៊ីលនឹងបើកសួនឧទ្យានសិចធំបំផុតនៅឆ្នាំ ២០១៨!!! ពិសេសត្រង់…អ្នកចូលរួមអាចរួមភេទកម្សាន្តបានដោយសេរី

1319
views

ប្រទេសប្រេស៊ីលត្រូវបានគេស្គាល់ជាមួយនឹងភាពល្បីល្បាញចម្រុះជាច្រើន រួមមានដូចជាសម្រស់ប្រជាជនដ៏ឆើតឆាយ វិស័យបាល់ទាត់ ព្រៃ ក្បាច់រាំប្រពៃណី Lambada និងក្បាច់គុន។ បច្ចុប្បន្នប្រទេសមួយនេះនឹងបន្ថែមភាពទាក់ទាញថ្មីមួយទៀតរបស់ខ្លួន ដែលនោះគឺជាឧទ្យានសិចដំបូងគេបំផុតរបស់ពិភពលោក។

ដោយត្រៀមបើកទ្វារនៅក្នុងទីក្រុង Piracicaba ក្នុងឆ្នាំ២០១៨ ខាងមុខ ឧទ្យាន ErotikaLand គឺមានគម្រោងក្លាយខ្លួនទៅជាកំណែទម្រង់បែបស្រើបស្រាល ពីឧទ្យាននៃក្តីសុបិនដ៏ធំរបស់កុមារដ៏ល្បីល្បាញលើពិភពលោក Disneyland ។

គម្រោងតម្លៃ ៨០លានដុល្លារមួយនេះគឺត្រូវបានគេរំពឹងថានឹងជាទីតាំងដ៏ធំមួយដែលមាន បណ្ណាល័យស្រើបស្រាល អាងទឹកអាក្រាត កំណែទម្រង់បែបស្រើបស្រាលនៃរថភ្លើងខ្មោច និងភាពទាក់ទាញគួរឱ្យកត់សម្គាល់ជាច្រើនដទៃទៀត។

អ្នកចូលរួមក្នុងឧទ្យានមួយនេះនឹងតម្រូវឱ្យមានអាយុចាប់ពី​១៨ឆ្នាំឡើង ហើយពួកគេក៏ត្រូវមានឆន្ទៈក្នុងការបង់ប្រាក់ដល់ទៅ ១០០ដុល្លារផងដែរដើម្បីមានសិទ្ធិចូលរួម។

ឧទ្យានដ៏ប្លែកដំបូងគេមួយនេះក៏នឹងរក្សាសកម្មភាពទាំងអស់ផងដែរឱ្យស្ថិតនៅក្នុងសុវត្ថិភាព និងមានច្បាប់ត្រឹមត្រូវ។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត ការប្រព្រឹត្តសិចក៏ត្រូវបានអនុញ្ញាតផងដែរក្នុងបរិវេណសួនកម្សាន្តមួយនេះ៕

Leave a comment