ពេកហើយ! ធ្លាប់តែឮបកស្បែកឱ្យស ឥឡូវនៅថៃ ប្រុសៗកំពុងតម្រង់ជួរនៅកន្លែងកែសម្ផស្សដើម្បីបកស្បែកពងពីខ្មៅទៅស

1319
views

បុរសជាង ១០០ នាក់ក្នុងមួយខែកំពុងនាំគ្នាយាត្រាទៅកាន់គ្លីនិកក្នុងប្រទេសថៃ ដែលផ្តល់នូវការវះកាត់កែលិង្គពីខ្មៅទៅស។

មន្ទីរពេទ្យ Lelux ក្នុងទីក្រុងបាងកកបានចាប់ផ្តើមផ្តល់ជូននូវការព្យាបាលមិនធម្មតានេះ៦ខែមកហើយៗឥឡូវនេះមានអតិថិជនពី ៣ ទៅ ៤ នាក់ក្នុងមួយថ្ងៃ។

ការវះកាត់ដោយប្រើកាំរស្មីឡាស៊ែរនេះបានធ្វើឱ្យសាធារណជនមានទាំងការភ្ញាក់ផ្អើលនិងព្រួយបារម្ភ ប៉ុន្តែគ្លីនិកនិយាយថា ពួកគេមានអតិថិជនមកសួរចង់វះកាត់ច្រើនជាងមុន។

អ្នកគ្រប់គ្រងរបស់មន្ទីរពេទ្យ Lelux លោក Bunthita Wattanasiri បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា “សព្វថ្ងៃនេះ មានមនុស្សច្រើនណាស់មកសួររឿងវះកាត់នេះ។ យើងមានអតិថិជនប្រហែល ១០០ នាក់ក្នុងមួយខែ ពោលគឺមានអតិថិជនពី៣នាក់ទៅ៤នាក់ក្នុងមួយថ្ងៃ”។

ការវះកាត់កែសម្បុរលិង្គនេះបានចាក់ផ្សាយយ៉ាងទូលំទូលាយនៅតាមទូរទស្សន៍ថៃនិងបណ្តាញសង្គមកាលពីថ្ងៃព្រហស្បតិ៍ទី៤មករា បន្ទាប់ពីមន្ទីរពេទ្យបានចេញផ្សាយរូបភាពបុរសម្នាក់កំពុងទទួលការព្យាបាល។

លោក Bunthita Wattanasiri បាននិយាយថា “យើងត្រូវប្រុងប្រយ័ត្នព្រោះវាជាផ្នែកដ៏ស្រៀវបំផុតនៃរាងកាយ។ អតិថិជនភាគច្រើនមានអាយុចាប់ពី ២២ ដល់ ៥៥ ឆ្នាំ ហើយភាគច្រើនគឺមកពីសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នារបស់ថៃ។

ថ្លៃសេវាកម្មគឺប្រមានជា ៦១០ ដុល្លារសម្រាប់ការវះកាត់ ដែលមាន ៥ ដំណាក់កាល៕


Leave a comment