ការសិក្សា៖ ឪពុកម្តាយដែលញៀនស្មាតហ្វូន ធ្វើឱ្យកូនៗលូតលាស់យឺត

497
views

ឪពុកម្ដាយភាគច្រើន គឺមានភាពមុតមាំថា កូនរបស់ពួកគេមិនចំណាយពេលលើសលុបទៅលើឧបករណ៍អេឡិចត្រូនិកនោះទេ។ យ៉ាងណាមិញ ពួកគេហាក់បីដូចជាបដិសេធអំពីការប្រើស្មាតហ្វូនហួសកំណត់របស់ពួកគេ។ ក្មេងៗបច្ចុប្បន្ន គឺមិនបានដឹងថា ឪពុកម្ដាយរបស់ពួកគេស្រឡាញ់ស្មាតហ្វូនខ្លាំងជាងខ្លួននោះទេ។

ដោយសារកត្តានេះ ការសិក្សាមួយបានចេញផ្សាយក្នុងទស្សនាវដ្តី International Journal of Psychology អំពីការញៀនរបស់ឪពុកម្ដាយទៅនឹងស្មាតហ្វូន ធ្វើឱ្យមានបញ្ហាប៉ះពាល់ខ្លាំងលើក្មេងៗ ជាពិសេសទារក។ រឿងនេះត្រូវបានគេរាយការណ៍ថា ម្ដាយដែលញៀននឹងទូរស័ព្ទ ប្រើទូរស័ព្ទលើសចំណុះ អាចពន្យារការលូតលាស់របស់ទារក និងបញ្ញាស្មារតីទារក។ នេះគឺដោយសារក្តីស្រឡាញ់និងការថ្នាក់ថ្នមរបស់ឪពុកម្តាយមានចំពោះស្មាតហ្វូនច្រើនជាងកូនៗបច្ចុប្បន្ន។

អ្នកជំនាញបានណែនាំឱ្យកាត់បន្ថយពេលវេលាជាមួយស្មាតហ្វូន ដោយមកប្រើវាដើម្បីបង្ហាត់បង្រៀនកូនៗអំពីជីវិតពិតល្អជាង៕

Leave a comment