សេដ្ឋីនីម្នាក់ធ្លាក់ខ្លួនក្រនិងកើតមហារីក បន្ទាប់ពីខំប្រឹងប្រែងដើររើសក្មេងអនាថាជាច្រើននាក់មកចិញ្ចឹម

979
views

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​Li Lijuan ជាអតីតមហាសេដ្ឋីវ័យ ៤៣ ឆ្នាំម្នាក់ជាមួយនឹងបេះដូងមាស ដែលបានចំណាយពេលជាង ២០ ឆ្នាំចិញ្ចឹមក្មេងអនាថា បច្ចុប្បន្នកំពុងតស៊ូរស់ បន្ទាប់ពីរកឃើញមានជំងឺមហារីក ៦ ឆ្នាំមុន។

Li Lijuan ជាស្ដ្រីអ្នកជំនួញមកពីភូមិ Shangquan ក្នុងខេត្ត Hebei ប្រទេសចិន បានបង្កើតកិច្ចព្រមព្រៀងមុខជំនួញជាច្រើន នៅពេលចាប់ផ្ដើមអាជីវកម្មក្នុងឆ្នាំ ១៩៩០។ យោងតាមប្រវត្តិរបស់លោកស្រី គាត់បានលក់ផលិតផលចាប់តាំងពីអាវរហូតដល់ DVD លួចចម្លង។ គាត់បានរៀបការនៅអាយុ ១៧ ឆ្នាំ ហើយអាយុ ២០ ឆ្នាំ គាត់ក៏ក្លាយជាជនល្បីក្នុងតំបន់របស់គាត់សម្រាប់ការក្លាយជាស្ដ្រីជំនួញជោគជ័យនិងមានទ្រព្យសម្បត្តិច្រើន។

លោកស្រី Li មានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង និងបានបញ្ចូនទៅមន្ទីរពេទ្យព្យាបាល។ បន្ទាប់ពីចេញពីមន្ទីរពេទ្យ គាត់រកឃើញថាប្ដីរបស់គាត់បានលក់មេជីវិតរបស់ខ្លួនសម្រាប់ប្រាក់ថ្នាំព្យាបាល។ លោកស្រី Li បានសងប្រាក់ទៅគាត់វិញ ហើយក៏សម្រេចចិត្តលែងលះគាត់។

ក្រោយមកគាត់ក៏ចាប់ផ្ដើមរើសក្មេងអនាថាមកចិញ្ចឹម នៅពេលអាយុ ២៧ ឆ្នាំ ខណៈដែលគាត់ដើរតាមផ្លូវមានក្មេងស្រីម្នាក់សុំអាហារគាត់សម្រាប់បរិភោគ។ ជំនួសមកវិញគាត់បានយកនាងទៅផ្ទះ និងមើលថែនាងតូចនោះ។ ចាប់តាំងពីពេលនោះមក គាត់ក៏បានរើសក្មេងអនាថាមកចិញ្ចឹម និងទទួលបានរហស្សនាម “ភូមិមេត្តាធម៌” ក្នុងភូមិផងដែរ។

ក្នុងឆ្នាំ ២០០៨ ការមើលថែក្មេងទាំងអស់ធ្វើឱ្យខ្លួនឯងឈឺ ហើយគាត់ក៏បង្ខំឈប់ទទួលក្មេង។ ៣ ឆ្នាំក្រោយមកទើបគាត់ដឹងថាមានជំងឺមហារីកក្នុងក្រពេញទឹករងៃ ដែលជាប្រភេទមហារីកវាយប្រហារប្រព័ន្ធភាពស៊ាំ។

ការតស៊ូនឹងជំងឺធ្វើឱ្យប្រាក់ចេញដូចទឹក ឈានទៅដល់ការលក់ផ្ទះវីឡា។ ក្នុងឆ្នាំ ២០១៥ លោកស្រី Li ជំពាក់បំណុលគេជាច្រើនឆ្នាំ ប៉ុន្ដែគាត់បដិសេធមិនបោះបង់ក្មេងៗទាំងនោះ ហើយបន្តផ្គត់ផ្គង់ពួកគេបើទោះជាសុខភាព និងហិរញ្ញវត្ថុដុនដាបក៏ដោយ។

បច្ចុប្បន្ន លោកស្រី Li មានការព្រួយបារម្ភជាខ្លាំងអំពីក្មេងៗទាំងអស់។ កាន់តែអាក្រក់ជាងនោះទៅទៀត ច្បាប់សុំសិទ្ធិចិញ្ចឹមកូនក្នុងប្រទេសចិន គឺតឹងរ៉ឹង ហើយវាត្រូវការពេលយូរទម្រាំចេញលិខិតសុំកូនចិញ្ចឹមសម្រាប់ឪពុកម្ដាយថ្មី៕

Leave a comment