ទីបំផុតក្លឹប Barcelona ទិញ Coutinho ពី Liverpool ក្នុងតម្លៃខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្តបាល់ទាត់

129
views

ក្លឹបយក្សអេស្ប៉ាញ Barcelona គ្រោង​នឹងដាក់សំណើផ្ទេរខ្ពស់បំផុត​លើក​ទី៣ក្នុងប្រវត្តិសាស្ត្របាល់ទាត់ដើម្បីផ្ទេរកីឡាករ Philippe Coutinho។ នៅពេល​នេះឱកាសក្នុងការសម្រេចក្តីសុបិនរបស់ Coutinho គឺអាស្រ័យ លើថា តើសំណើ​របស់ Barcelona អាចឈានដល់ទំហំប្រហែល១៤០លានផោនដែរឬយ៉ាងណា។

Barcelona បានប្រើអន្តរការីជាច្រើននាក់​ដើម្បីទាក់ទងទៅមន្ត្រីនៅ​ពហុ​កីឡាដ្ឋាន Anfield ដោយស្ងាត់ៗប៉ុន្មានថ្ងៃចុងក្រោយនេះ ហើយបើកការ​ចរចា​ក្នុងបំណងចៀសវាងការប៉ះទង្គិចណាមួយ។

ការធ្វើបែបនេះគឺពិតជាត្រួសត្រាយផ្លូវសម្រាប់កិច្ចព្រមព្រៀងមួយ ស្រប ពេលក្លឹបហង្សក្រហម​ Liverpool ស្ទាក់ស្ទើរមិនចង់ឲ្យកីឡាកររូបនេះចាកចេញ ហើយក្លឹប Liverpool ក៏បានបដិសេធជាបន្តបន្ទាប់ក្នុង​បំណងកែប្រែលក្ខខណ្ឌ​នៃកិច្ចសន្យារបស់ខ្លួនដើម្បីចង់ជើងកីឡាកររូបនេះបន្តទៀតផងដែរ។

យ៉ាងណាមិញ តម្លៃនេះបានឱ្យកីឡាករប្រេស៊ីលរូបនេះចាកចេញពីហង្សក្រហមទាល់តែបាន ដោយផ្ទេរក្នុងតម្លៃខ្លួន ១៤០ លានផោន៕

Leave a comment