មិននឹកស្មាន គ្រាន់តែមើលរូបមួយសន្លឹកនេះ អាចប្រាប់ដឹងពីរបៀបដែលមានស្នេហា

429
views

មនុស្សទាំងអស់សុទ្ធតែមើលឃើញពិភពលោកនៅក្នុងផ្លូវផ្សេងៗគ្នា។ យ៉ាងណាមិញ គេនៅតែអាចបែកចែកចំណាត់ថ្នាក់ប្រភេទមនុស្សបាន។ ហើយក្នុងចំណោមនោះ គឺជាផ្លូវស្នេហា។

ដើម្បីដឹងថាយើងធ្លាក់ក្នុងអន្លង់ស្នេហ៍ អ្នកគ្រាន់តែមើលក្នុងរូបភាពនេះនឹងដឹងច្បាស់ ហើយនិងរកឃើញគំនិតរបស់អ្នកពិតប្រាកដអំពីរឿងស្នេហា។

តើអ្នកមើលឃើញអ្វីមុនគេនៅក្នុងរូបភាពនេះ?

១. ប្រសិនបើអ្នកមើលឃើញមុខបុរសចំណាស់ម្នាក់មុនគេ នោះមានន័យថាអ្នកជានិច្ចកាលមើលឃើញទំនាក់ទំនងស្នេហាអណ្ដែតអណ្ដូងធំជាងគេបំផុត។ អ្នកចូលចិត្តស្នេហាអណ្ដែតអណ្ដូង ប៉ុន្ដែនេះមិនគ្រប់គ្រាន់នោះទេ។ អ្នកទទួលស្គាល់ទំនាក់ទំនងមួយដែលត្រូវការពេលវេលា កម្លាំងនិងការធានាលើក្ដីស្រឡាញ់ ដែលអ្នកបានផ្ដល់។ ហើយប្រសិនបើដៃគូរបស់អ្នកផ្ដល់ក្ដីស្រឡាញ់ស្រដៀងនឹងអ្នក បន្ទាប់មកអ្នកដល់ពេលត្រូវប្ដេជ្ញាចិត្តលើវាហើយ។

២. ប្រសិនបើអ្នកមើលឃើញបុរសជិះសេះមុនគេ នោះមានន័យថាអ្នកមិនងាយស្រឡាញ់នរណាម្នាក់ភ្លាមៗនោះឡើយ។ មិនថានរណាដាក់ខ្លួនសុំស្នេហ៍អ្នកនោះទេ អ្នកនៅតែមិនទទួលយក។ ហើយអ្នកបន្តដំណើរស្វែងរកនារីណាម្នាក់ដែលល្អឥតខ្ចោះសម្រាប់ខ្លួន។ ប្រសិនបើអ្នកជាមនុស្សប្រភេទនេះមែន សូមបើកភ្នែកឱ្យទូលាយមើលអ្នកដែលតាមស្រឡាញ់ខ្លួន ព្រោះអ្នកអាចនឹងអត់ដៃគូពីដំបូងរហូតដល់ចប់។

៣. ប្រសិនបើអ្នកមើលឃើញស្ដ្រីម្នាក់ដេកនៅមាត់ទន្លេ វាបង្ហាញថាអ្នកបានទទួលរងការឈឺចាប់ដោយសារស្នេហាពីអតីតកាល។ អ្នកមានអារម្មណ៍ភ័យខ្លាចដើម្បីទទួលយកទំនាក់ទំនងថ្មី។ ហើយអ្នកពិបាកនឹងចែករំលែកការឈឺចាប់ពីអតីត និងមិនចង់ជួបវានៅពេលអនាគតម្ដងទៀតឡើយ។ យ៉ាងណាមិញ ទៅដោយសន្សឹម កុំធ្វើឱ្យខ្លួនឯងឃ្លាតឆ្ងាយពីមនុស្សស្រឡាញ់អ្នកពិតប្រាកដ។

៤. ប្រសិនបើអ្នកមើលឃើញស្ពានថ្មកោងនៅពីលើទន្លេ នោះមានន័យថាអ្នកមិនធ្លាក់ក្នុងអន្ទាក់ស្នេហាទេតែអ្នកចូលចិត្តគំនិតនៃការធ្លាក់ក្នុងអន្លង់ស្នេហ៍។ បើកចិត្តឱ្យទូលាយ ហើយស្វែងរកវា ជីវិត គឺជាដំណើរផ្សងព្រេងមួយ មិនយូរឬឆាប់ ត្រូវតែបើកសេរីភាពឱ្យខ្លួនឯង៕

Leave a comment