ចាប់នៅកំពង់ចាមម្នាក់ និងបន្តចាប់នៅភ្នំពេញ ៣ នាក់ពាក់ព័ន្ធថ្នាំញៀន

169
views

ភ្នំពេញ ៖ កម្លាំងប៉ូលិសជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងប៉ូលិសក្រុងកំពង់ចាម ដឹកនាំដោយលោកវរសេនីយ៍ត្រី ជីវ សេងរស់ នាយរងការិយាល័យប្រឆាំងគ្រឿងញៀន ចុះធ្វើរដ្ឋបាលចំហរ​ ត្រួតពិនិត្យអាវុធផ្ទុះ​​ឃាត់ជនសង្ស័យម្នាក់ នៅថ្ងៃទី០៥ មករា ២០១៨ វេលាម៉ោង​៨ និង៣០នាទីយប់ នៅចំណុចភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ​ អុក ថារិទ្ធ​ ភេទ​ប្រុស អាយុ៣៥ឆ្នាំ​ នៅភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម (មុខសញ្ញាចេញពីពន្ធនាគារ)។

-រឹបអូសវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សង្ស័យថ្នាំញៀន០១កញ្ចប់ ជញ្ជីងអេឡិចត្រូនិច ចំនួន០១គ្រឿង ម៉ូតូ០១គ្រឿង ទូរស័ព្ទដៃ​០១គ្រឿង ឧបករណ៍សេព​ និងសម្ភារៈវេចខ្ចប់មួយចំនួន។

លុះដល់ថ្ងៃទី០៦ មករា ២០១៨ វេលាម៉ោង១២ និង៥០នាទី នៅចំណុចភូមិគៀនឃ្លាំ​ង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កម្លាំងជំនាញ​ សហការជាមួយកម្លាំងប៉ូលិសជ្រោយចង្វារ បន្តកិច្ចប្រតិបត្តិការ និងបង្ក្រាបឃាត់ខ្លួនជនសង្ស័យ០៣នាក់ទៀត។

ជនសង្ស័យ១-ឈ្មោះ ឃៀង ថារី​ ភេទ​ស្រី​ អាយុ៤០ឆ្នាំ​ នៅភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វា​ ខណ្ឌ​ជ្រោយចង្វារ, ២-ឈ្មោះ​ ពៅ​ ចរិយា ភេទ​ស្រី​ អាយុ២៥ឆ្នាំ ​​នៅភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ និង៣-ឈ្មោះ​ សេង ម៉ិក ភេទប្រុស អាយុ៣១ឆ្នាំ​ រស់នៅខេត្តព្រះវិហារ។

-រឹបអូសវត្ថុតាង ម្សៅក្រាមពណ៌សសង្ស័យថ្នាំញៀន០២កញ្ចប់ធំ​ និងទូរស័ព្ទដៃ០៣គ្រឿង និងរថយន្ត០១គ្រឿង៕

Leave a comment