បុរសអាល្លឺម៉ង់លោតសម្លាប់ខ្លួន លើកទីមួយគេជួយ, លោតលើកទី២ស្លាប់

213
views

ភ្នំពេញ​ ៖​ មានករណីបុរសជនជាតិអាល្លឺម៉ង់ម្នាក់លោតសម្លាប់ខ្លួនពីលើផ្ទះជាន់ទី៣បណ្តាលឱ្យស្លាប់បង្ក បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង៦​ និង៣០នាទី ព្រឹក​ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុច​ផ្ទះ​លេខ២៦ ជាន់​ទី៣ ក្រុម៤៤ ភូមិ៤ នៅតាម​បណ្ដោយ​ផ្លូវ​លេខ៥ ក្នុង​សង្កាត់​ផ្សារកណ្ដាល​ទី១ ខណ្ឌដូនពេញ។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះ​ឈ្មោះ គ្រី​ស ភេទ​ប្រុស ជនជាតិ​អាល្លឺម៉ង់ អាយុ​ប្រហែល២៦ទៅ២៧ឆ្នាំ ស្នាក់នៅ​កន្លែងកើតហេតុ។

ប្រភពដដែលបន្តថា ជនរងគ្រោះ​បាន​ប៉ុនប៉ង​លោត​សម្លាប់ខ្លួន​ម្តង​រួចមកហើយ ប៉ុន្តែ​ដោយ​ប្រជាពលរដ្ឋ​ឃើញ​ទាន់ ក៏​នាំគ្នា​ឃាត់​កុំ​ឱ្យ​លោត។ រហូតមកដល់​ថ្ងៃកើតហេតុ​ខាងលើ ជនរងគ្រោះ​បាន​ឡើង​បន្ទប់​ជួល​ជាន់​ទី៣ របស់ខ្លួន ដែល​ទើបតែ​ជួល​បាន​មួយថ្ងៃ ហើយ​លោត​ពីលើ​អគារ​ម្តងទៀត បាន​ស្លាប់ភ្លាមតែម្តង។

បច្ចុប្បន្ន​សាកសព​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​កោសល្យ​វិច័យរួច យកទៅ​តម្កល់ទុក​នៅ​មន្ទី​ពេទ្យរុស្ស៊ី ដើម្បី​រង់ចាំ​សាច់ញាតិ និង​ស្ថានទូត​សា​ម៉ី មក​ទទួល៕

Leave a comment