បង្ហាញមុខមុខសញ្ញាជួញដូរគ្រឿងញៀនធំម្នាក់គ្រឿងញៀនទម្ងន់ជាង១គីឡូក្រាម

103
views

​ក្រចេះ​ ៖​ មុខសញ្ញាជួញដូរគ្រឿងញៀនធំម្នាក់គ្រឿងញៀនទម្ងន់ជាង១គីឡូក្រាម​ថ្នាំញៀនប្រភេទម្ស៉ៅក្រាមពណ៌សដែលគេហៅថាម៉ាទឹកក មានទំងន់ជាង១គីឡូក្រាម ត្រូវបានកម្លាំងប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានបង្ហាញមុខកាលពីថ្ងៃទី១៩ មករា ២០១៨​ បន្ទាប់ពីបាន ​ធ្វើការអង្កេតស្រាវជ្រាវ និងឈានដល់ការចាប់បង្រ្កាបពីជនម្នាក់ ដែលកំពុងតែធ្វើការដឹកជញ្ជូនតាមម៉ូតូ លើផ្លូវជាតិកាលពីយប់ថ្ងៃទី១៧ មករា នៅឃុំចង្រ្កង់ ស្រុកចិត្របុរី។

​លោកឧត្តមសេនីយ៍ទោ លន់ សុផាតស្នងការប៉ូលិសខេត្ត​ បានមានប្រសាសន៍ប្រាប់ឱ្យដឹងថា បន្ទាប់ពីមានការកំណត់លើមុខសញ្ញាលើជនសង្ស័យបានច្បាស់ ដែលកម្លាំងប៉ូលិស
បានស្រាវមានរយៈពេលជាយូរទៅហើយនោះ ​ទើបឈានឱ្យមានការចាប់ខ្លួនជននេះបានមួយចំនួន និងគ្រឿងញៀនមួយចំនួនដែលរូបគេកំពុងតែដឹកជញ្ជូនដាក់ក្នុងការបូបស្ពាយ និងមួយចំនួនទៀតគឺ បានឆែរកឃើញនៅ និងលំនៅឋានរបស់គេស្ថិតក្នុងឃុំថ្មគ្រែ ស្រុកចិត្របុរី សរុបមានចំនួន១០កញ្ចប់ មាន៣កញ្ចប់ធំ និងមធ្យម ព្រមទាំង៧កញ្ចប់តូច សរុបទំងន់ជាង១គីឡូក្រាម (១០០៩,១គីឡូក្រាម)។

​លោកស្នងការបន្តថា ជនសង្ស័យជាមុខសញ្ញាជួញដូរទ្រង់ទ្រាយធំម្នាក់នេះឈ្មោះ ខាន់ វុទ្ឋី ហៅឆក អាយុ៣២ឆ្នាំ មានមុខរបរមិនពិតប្រាកដនិងមានទំនៅក្នុងឃុំថ្មគ្រែ ស្រុកចិត្របុរី និងក៏ជាមុខសញ្ញាចាស់ ដែលធ្លាប់បានឃាត់ខ្លួនពាក់ព័ន្ធ និងករណីគ្រឿងញៀនកន្លងមកផងដែរ។

​បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំទៅការិយាល័យជំនាញ​ដើម្បីកសាងសំណុំរឿងចាត់ការត់ទៅតាមនីតិវិធី​៕

Leave a comment