បុរសម្នាក់មានទំនាស់ពាក្យសម្តីគ្នាយកកាំភ្លើងអាកា មកគំរាម…

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសខណ្ឌព្រែកព្នៅឃាត់ខ្លួនកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង១១ និង៣០នាទី យប់នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិព្រៃពង្រ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្នុងករណីកាន់កាប់ និងដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត។

216
views

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ អោ ហ៊ីម ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិស្វាយឧត្តម សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ សម្ភារៈដកហូតមាន ១.អាវុធម៉ាក AK ៤៧ ចំនួន០១ដើម, ២.បង់កាំភ្លើងចំនួន០១, ៣.គ្រាប់ចំនួន៣០ គ្រាប់ និង៤.ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FG-7333។

ប៉ូលិសបន្តថា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង១១ និង៣០ នាទី យប់ជនសង្ស័យបានផឹកស៊ីជាមួយបក្ខពួក ដែលមានគ្នាចំនួន០៧ នាក់ នៅចំណុចកើតហេតុខាងលើ ដោយ ខ្លួនក៏មានទំនាស់ពាក្យសម្តីជាមួយបក្សពួក។

ពេលនោះជនសង្ស័យក៏បានជិះម៉ូតូរបស់ខ្លួនទៅយកកាំភ្លើងម៉ាក AK ៤៧ ដែលខ្លួន បានលាក់ទុកនៅកំពោតព្រៃខាងក្រោយផ្ទះយកមកដាក់ក្នុងបាវពណ៌សរួចជិះមកកន្លែងកើតហេតុវិញ។

ខណៈនោះបក្ខពួកបានឃើញជនសង្ស័យមានកាំភ្លើងក៏បានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលពញាពន់។ ភ្លាមនោះកម្លាំងបានចុះ ទៅដល់កន្លែងកើតហេតុរួចក៏បានឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងបញ្ជូនមកអធិការដ្ឋានខណ្ឌព្រែកព្នៅតែម្តង។

បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌព្រែកព្នៅ ដើម្បីសាកសួរបន្ត និងចាត់ការទៅតាមនីតិវិធីច្បាប់៕

Leave a comment