ចាប់ចិននិងយួន ២០ នាក់ នៅហាងកាត់សក់ គ្មានឯកសារស្នាក់នៅច្បាស់លាស់

78
views

​ភ្នំពេញ​ ៖​ សមត្ថកិច្ចចម្រុះ បានចុះធ្វើការត្រួតពិនិត្យជនអន្តោប្រវេសន៍ជាជនជាតិចិនយួននៅគោលដៅភូមិ០៤ ផ្លូវលេខ១២៨ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ បានរកឃើញចំនួន២ជនជាតិ មនុស្សចំនួន២០នាក់ (​​ប្រុស០៣នាក់) ១.សញ្ជាតិ​ ចិន និង ២.សញ្ជាតិ​យួន​ គឺជនជាតិចិនចំនួនម្នាក់ប្រុស និងជាជនជាតិយួនចំនួន១៩នាក់ (ស្រី១៧នាក់) នាថ្ងៃទី២៦ មករា ឆ្នាំ២០១៨ វេលាម៉ោង៩ និង៣០នាទី​។

​ប៉ូលិសបានឱ្យដឹងថា​ កម្លាំងប៉ូលិសផ្នែកគ្រប់គ្រងជនបរទេសខណ្ឌដូនពេញ និង​កម្លាំងប៉ូលិស ប៉ុស្តិ៍រដ្ឋបាលផ្សារថ្មីទី២ បានចុះសហការជាមួយប៉ូលិសនាយកដ្ឋានស៊ើបអង្កេត និងស្រាវជ្រាវអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងការិយាល័យជនបរទេសនៃស្នងការនគបាលរាជធានីភ្នំពេញ ដោយមានការសម្របសំរួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាតំបូងរាជធានីភ្នំពេញដឹកនាំចុះប្រតិបត្តិដោយលោក ឧត្តមសេនីយឯក អ៊ុក ហៃ សីលាប្រធាននាយកដ្ឋានស្រាវជ្រាវ និងស៊ើបអង្កេតអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

​ប៉ូលិសបន្តថា​ កាចាប់ខ្លួននេះគឺពួកគេមិនមានឯកសារច្បាស់លាស់ ​ត្រូវបានប៉ូលិស​នាយកដ្ឋានស៊ើបអង្កេតបញ្ជូនទៅនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីចាត់ការតាមនីតិវិធី​ កិច្ចសហប្រតិបត្តិការនេះបានបញ្ចប់នៅម៉ោង១១ថ្ងៃខែឆ្នាំដដែល៕

Leave a comment