បុរសចិនម្នាក់ស្រវឹងបើកឡានបុករបាំងថ្មក្រឡាប់ដូចរឿងហុងកុង

121
views

​ភ្នំពេញ ៖ ដោយសារឥទ្ធិពលនៃសុរា បានធ្វើឱ្យជនជាតិចិនម្នាក់ ស្រវឹងស្រាជោកជាំ បើករថយន្តដូចហោះ បុកទ្រូងផ្លូវក្រឡាប់ផ្ងារកង់ឡើងលើ ដូចនៅក្នុងរឿងហុងកុងអីចឹង​។

​គ្រោះថ្នាក់នេះកើតឡើងការពីវេលាម៉ោង​១១ និង៣០នាទី យប់ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៨ សង្កាត់ ទួលស្វាយព្រៃទី២ខណ្ឌ ចំការមន រាជធានីភ្នំពេញ​។

​តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ រថយន្តបង្កម៉ាក មេកសឺដេស S-430 ស៊េរីទំនើប ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2R-9089 បើកបរដោយបុរសម្នាក់ជាជនជាតិចិន​។

​ប្រភពបន្តថា​ រថយន្តបង្កបើកបរទិសដៅពីត្បូងទៅជើង តាមបណ្តោយផ្លូវម៉ៅសេងទុង ក្នុងល្បឿនលឿន​។ ​ខណៈមកដល់កន្លែងកើតហេតុកែងផ្លូវ១៩៩ ក៏រេចង្កូតទៅឆ្វេងបុកក្បាលថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឱ្យក្រឡាប់ផ្ងារកង់ទ្រមេឃ ហើយ ម្ចាស់រថយន្តក៏វៀរចេញពីរថយន្តដោយមិនមានរងរបួសអ្វីនោះទេ​។

​បន្ទាប់មកសមត្ថកិច្ចជំនាញ បានយករថយន្តបង្កយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយទៅតាមនីតិវិធីនៃច្បាប់​៕

Leave a comment