ធានាម៉ាអេមជាមួយ Galaxy J2 Pro

107
views

ធានាថាម៉ាអេមជាមួយ​ Galaxy J2 Pro ក្នុងការ​កំសាន្ត​,កីឡានិងលេង​​Facebook ដោយមាន​អេក្រង់ទំហំធំញាក់សាច់ងាយស្រួលសម្រាប់អ្នកប្រើប្រាស់​​​  ក្នុងតម្លៃត្រឹមតែ 149 ដុល្លារ តែប៉ុណ្ណោះព្រមទាំង​ថែមជូន​មេម៉ូរីMicro SD ទំហំ 32GB ភ្លាមៗ។

ទូរស័ព្ទ Galaxy J2 Pro ជាម៉ូដែលថ្មីក្នុងគ្រួសារត្រកូលស៊េរី J ដែលបំពាក់នូវលក្ខណៈពិសេសជាច្រើន ដែលអ្នកប្រើប្រាស់ស្មាតហ្វូនទាំងអស់មិននឹកស្មានដល់។

 អេក្រង់៖

ទូរស័ព្ទ Galaxy J2 Pro មានរូបរាងស្តើង និងបំពាក់នូវអេក្រង់ HD Super AMOLED ទំហំ5.0 អ៊ីញដ៏ធំច្បាស់ល្អ ដែលផ្តល់នូវកម្រិតរូបភាព និងពណ៌ច្បាស់ដូចធម្មជាតិ ដែលជាដៃគូដ៏ឥតខ្ចោះសម្រាប់ការទស្សនាវីដេអូ លេងហ្គេម ។

កាមេរ៉ា៖

ស្មាតហ្វូននេះបំពាក់នូវកាមេរ៉ាខាងក្រោយទំហំ 8 មេហ្គាភិចសែល និងកាមេរ៉ាខាងមុខទំហំ 5 មេហ្គាភិចសែល ជាមួយ Flash ដែលផ្តល់ភាពងាយស្រួលក្នុងការចាប់យករូបភាព និងថតសែលហ្វ៊ីដោយប្រើបាតដៃ (Palm Selfie) បានយ៉ាងស្អាតទោះបីអ្នកស្ថិតក្នុងកន្លែងងងឹតក៏ដោយ។

Smart Glow៖

Smart Glow ដែលជាប្រព័ន្ធបញ្ជូនដំណឹងដល់អ្នកប្រើប្រាស់តាមរយៈពន្លឺ LED ជុំវិញកាមេរ៉ានៅខាងក្រោយទូរស័ព្ទ អ្នកប្រើប្រាស់ងាយស្រួលទទួលសារ ឬដំណឹងសំខាន់ផ្សេងៗទាន់ពេលវេលា។ អ្វីដែលពិសេសនោះ Smart Glow ថែមទាំងជួយឲ្យអ្នកថតសែលហ្វ៊ីបានយ៉ាងស្អាតជាមួយកម្មវិធី Selfie Assist ។

 មេម៉ូរី៖

អ្នកប្រើប្រាស់អាចផ្ទុកឯកសារផ្សេងៗជាច្រើន នៅក្នុង Galaxy J2 Pro ព្រោះស្មាតហ្វូននេះបំពាក់នូវមេម៉ូរីទំហំ 16 មេហ្គាភិចសែល ជាមួយ​ RAM ទំហំ 1.5GB ហើយអាចបន្ថែមមេម៉ូរីបន្ថែម Micro SD បានរហូតដល់ 256GB ។​

សូមរួសរាន់ទ្បើង! ការថែមជូនពិសេសនេះមានរហូតដល់អស់ពីស្តុក។ អញ្ចើញមកទស្សនាដោយផ្ទាល់នៅតាមបណ្តាហាងទំនើបសាមសុងនិងដេប៉ូចែកចាយរបស់​សាមសុងទូទាំងប្រទេសកម្ពុជា។ សម្រាប់ព័ត៌មានលម្អិត លោកអ្នកអាចទំនាក់ទំនងទៅកាន់លេខ 1800 203 232 ។

Leave a comment