ផលិតផលម៉ាកអ្វីដែលបានទទួលពានរង្វាន់ផ្នែកសម្ភារៈផ្ទះបាយល្អបំផុត សម្រាប់ឆ្នាំ២០១៨?

111
views

កម្មវិធី The Kitchen and Bath Industry Show (KBIS) ឆ្នាំនេះ ប្រជុំដោយម៉ាកផលិតផលល្បីៗឈានមុខគេផ្នែកគំនិតច្នៃប្រឌិត ជាមួយនឹងបច្ចេកវិទ្យាដ៏ទំនើបសម្រាប់ផ្ទះបាយ និងបន្ទប់ទឹកដែលមនុស្សត្រូវការសម្រាប់ថ្ងៃអនាគត។ ពានរង្វាន់សរុបចំនួន៦ ពីកម្មវិធីនេះ រួមមានពានរង្វាន់ Kitchen Gold និង Silver, Bath Gold និង Silver, Best in Show និងពានរង្វាន់បច្ចេកវិទ្យា Smart Home ផងដែរ។

ផលិតផលល្អបំផុតសម្រាប់ផ្ទះបាយក៏ដូចជាសម្ភារៈក្នុងបន្ទប់ទឹក ដែលទទួលបានពានរង្វាន់ ត្រូវបានជ្រើសរើសដោយផ្អែកលើគំនិតបង្កើតថ្មី ការរចនាម៉ូដ បច្ចេកវិទ្យាគ្មានដែនកំណត់ និងមុខងារពិសេសៗរបស់ផលិតផលនីមួយៗផងដែរ។

លោក Tom Halford អនុប្រធានជាន់ខ្ពស់ផ្នែកម៉ាកយីហោរបស់ក្រុមហ៊ុនសាមសុង មានប្រសាសន៏ថា“យើងមានមោទនភាពក្នុងការទទួលបានពានរង្វាន់ KBIS ចំនួនពីរ សម្រាប់ឆ្នាំនេះ។ វាបង្ហាញពីការលះបង់ និងការប្ដេជ្ញាចិត្តដ៏ធំធេងរបស់សាមសុង ក្នុងការនាំមកនូវភាពច្នៃប្រឌិតប្រកបដោយអត្ថន័យដល់វិស័យឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ និងអ្នកប្រើប្រាស់ផ្ទាល់។”

លោកបន្តទៀតថា “ការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យា ដំណើរការ និងការរចនារបស់សាមសុងមានភាពខ្លាំងក្លា ហើយយើងកំពុងទន្ទឹងរង់ចាំការផ្លាស់ប្តូរថ្មីសម្រាប់ឆ្នាំ២០១៨នេះ។”

ម៉ាស៊ីនបោកគក់ The Samsung Front Load Washer ដែលបំពាក់ជាមួយបច្ចេកវិទ្យា QuickDrive™ គឺជាជំហានសំខាន់មួយឆ្ពោះទៅរកការបោកគក់ប្រកបដោយភាពច្នៃប្រឌិតនិងសន្សំសំចៃពេលវេលា។ ជាមួយនឹងការពន្លឿនពេលវេលាក្នុងការបោកគក់ ម៉ាស៊ីនបោកគក់ប្រភេទនេះបំពាក់ដោយបច្ចេកវិទ្យា QuickDrive™ និង Q-rator ដ៏ឆ្លាតវៃ ដែលអ្នកអាចធ្វើការបោកគក់សម្លៀកបំពាក់ដោយបញ្ជាពីទូរស័ព្ទតែម្ដង។ វាមានសមត្ថភាពខ្ពស់ក្នុងការផ្ដល់ជម្រើសដោយស្វ័យប្រវត្តិទៅលើការបោកគក់ គ្រប់គ្រងពេលវេលាព្រមទាំងត្រួតពិនិត្យមើលប្រព័ន្ធលាងសម្អាត ដើម្បីឱ្យម៉ាស៊ីនវាមានដំណើរការល្អបំផុត។

សាមសុង FlexWash ™ + FlexDry ™ គឺជាម៉ាស៊ីនបោកគក់ថ្មីមួយដែលផ្ដល់នូវភាពងាយស្រួលក្នុងការបោកគក់ក៏ដូចជាសម្ងួតសម្លៀកបំពាក់បានយ៉ាងច្រើននៅក្នុងពេលតែមួយ។លើសពីនេះទៅទៀតម៉ាស៊ីនបោកគក់ FlexWash ™ + FlexDry ™ ផ្តល់ការបត់បែនដ៏គួរឲ្យអស្ចារ្យក្នុងការបោកគក់ ដែលអាចឲ្យអ្នកបោកគក់សម្លៀកបំពាក់ដែលមានប្រភេទសាច់ក្រណាត់ផ្សេងៗគ្នា ក្នុងពេលតែមួយ ក្នុងលក្ខខណ្ឌមួយដ៏ប្រសើរ។

កម្មវិធី KBIS 2018 នឹងទទួលការបោះឆ្នោតសម្រាប់ពានរង្វាន់ប្រជាប្រិយភាពហៅថា KBIS People’s Choice ដែលនឹងប្រព្រឹត្តទៅលើបណ្ដាញអ៊ីនធឺណែត តាមរយៈគេហទំព័រ Facebook KBIS ។ ការបោះឆ្នោតនឹងចាប់ផ្តើមនៅថ្ងៃទី ១២ ខែមករាឆ្នាំ ២០១៨ ហើយអ្នកចូលរួមអាចបោះឆ្នោតឲ្យផលិតផលណាមួយដែលពួកគេចូលចិត្ត ដើម្បីស្វែងរកម៉ាកផលិតផលសម្រាប់ពានរង្វាន់ People’s Choice នេះ ពីចំណាត់ថ្នាក់លេខ១ ដល់លេខ៣៕

 

Leave a comment