ចាប់បានចោរមានអាជីព ដ៏សកម្មលួចម៉ូតូ ប្រចាំរាជធានីភ្នំពេញ

315
views

​ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោម ២នាក់ ជំនាញលួចម៉ូតូ ត្រូវបានចាប់ខ្លួន កាលពីវេលាម៉ោង​១០ និង១០នាទីព្រឹក ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅក្នុងភូមិចំការឳឡឹក១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ​។

​សមត្ថកិច្ចនិយាយថា​ ជនសង្ស័យឈ្មោះ ជា ធា អាយុ៣៥ឆ្នាំ ស្នាក់នៅ បណ្តោះអាសន្ននៅភ្នំពេញ មានស្រុកកំណើត ស្រុកស្វាយអន្ទរ ដកហូតវត្ថុតាងឧបករណ៍បម្រើដល់បទល្មើស និងជនសង្ស័យម្នាក់ទៀតជិះម៉ូតូគេចខ្លួនបាត់​។

​សមត្ថកិច្ចបន្តថា ពួកវាមានបំណងធ្វើសកម្មភាពដោយជិះទៅជិះមកនៅចំណុចភូមិសាស្រ្តខាងលើ​។ ដោយសារតែ ពួកវាជាមុខសញ្ញាចាស់ ទើបកម្លាំងប៉ុស្តិ៍កាកាបទី១ សហការជាមួយផ្នែកព្រហ្មទណ្ឌព័ទ្ធចាប់បានជនសង្ស័យម្នាក់ រីឯម្នាក់ទៀតអ្នកបើកបរម៉ូតូមានកាំភ្លើងខ្លី១ដើម រត់គេចខ្លួនបាត់​។

​បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង រក្សាទុកនៅប៉ុស្តិ៍កាកាប និងស្វែងរកតាមចាប់ខ្លួនជនសង្ស័យម្នាក់ទៀត​៕

Leave a comment