វិធីសាស្រ្តដើម្បីជោគជ័យក្នុងការងារព្រមទាំងក្លាយជាឪពុកម្ដាយដ៏ល្អផងដែរ

188
views

សព្វថ្ងៃនេះ នយោជិកនៅប្រទេសកម្ពុជាបានយកចិត្តទុកដាក់ទាំស្រុងទៅលើមុខរបរ និងអាជីពកាងាររបស់គេ ហេតុដូច្នេះហើយទើបឪពុកម្តាយភាគច្រើន កំពុងតែជូបប្រទះនឹងភាពពិបាកក្នុងការឲ្យជីវិតការងាររបស់ពួកគេមានតុល្យភាពដោយគ្មានការលះបង់មួយណាឡើយ។ យើងគ្រប់គ្នាមិនមែនសុទ្ធតែអាចក្លាយជាម្តាយដ៏ល្អ ឬក៏ឪពុកដ៏ល្អនោះទេ មានវិធីច្រើនណាស់ដើម្បីរៀបចំពេលវេលាដ៏មមាញឺករបស់អ្នកឲ្យមានភាពប្រសើរឡើងវិញ។ ហេតុដូចនេះ ស្វែងយល់ពីវិធី និងគន្លឹះដែល everjobs បានចងក្រងទុក វាអាចជួយផ្តល់ជាគំនិតឲ្យអ្នកដឹងពីវិធីដើម្បីជោគជយ័ក្នុងការងារស្របពេលនឹងក្លាយជាឪពុកម្ដាយដ៏ល្អផងដែរ។

អ្វីគ្រប់យ៉ាងទាក់ទងនិងការរៀបចំកាលវិភាគឲ្យបានល្អ

ទោះបីអ្នកធ្វើយ៉ាងណាក៏ដោយ, វាតែងតែពិបាកក្នុងការបែងចែកពេលវេលាឲបានល្អ រវាងគ្រួសារនិងការងារ។ ការពន្យារពេល ឬការធ្វើឲ្យខ្លួនឯងមានភាពតានតឹងជាមួយអ្វីដែលអ្នកត្រូវធ្វើនឹងធ្វើឲ្យរឿងគ្រប់យ៉ាងកាន់តែពិបាក។

ប្រើកម្មវិធីដែលមានប្រយោជន៍ដើម្បីគ្រប់គ្រងជីវិតការងារ

ជាការពិតណាស់ ដែលមនុស្សគ្រប់រូបនិយាយថាមានកម្មវិធីមួយដែលអាចធ្វើបានគ្រប់យ៉ាង។ ការប្រើប្រាស់ Google ដើម្បីរកមើលកម្មវិធីដែលសក្ដិសមបំផុតដើម្បីឲ្យអ្នកប្រើដែលអ្នកអាចបន្តការងាររបស់អ្នកបានរហូត អ្នកអាចធ្វើការងាររបស់អ្នកមិនថាអ្នកនៅការិយាល័យ ឬទោះជានៅផ្ទះក៏ដោយក៏អ្នកនឹងមិនភ្លេចការងារដ៏សំខាន់នោះទេ។

មិនត្រូវខ្លាចក្រែងក្នុងការសុំជំនួយនោះទេ

ឪពុកម្តាយភាគច្រើនមានអារម្មណ៍ខ្មាស់អៀនក្នុងការពឹងពាក់សាច់ញាតិរឺមិត្តភក្តិ។ វាមិនអីទេដោយគ្រាន់តែពឹងពាក់រឿងតូចតាចដូចជាជួយទៅទទួលកូនចេញពីសាលាដែលនៅតាមផ្លូវស្របគ្នា វានឹងអាចជួយកាត់បន្ថយភាពតានតឹងរបស់អ្នក។

ពង្រឹងការតស៊ូព្យាយាមរបស់អ្នក

វាគឺជារឿងដ៏ល្អសម្រាប់ការងាររបស់អ្នកផងដែរ។ ការតាំងចិត្តខ្លួនឯងឲ្យស្ងប់នឹងអាចជួយអ្នកឲ្យគិតអ្វីៗចេញ បើទោះបីជាអ្នកស្ថិតនៅក្រោមភាពតានតឹងក៏ដោយ វាធ្វើឲ្យអ្នកមានសមត្ថភាពក្នុងការសម្របខ្លួនក្នុងការបែងចែកពេលសម្រាប់ជីវិតការងារ និងគ្រួសារ។

គិតពីការធ្វើការងាររបស់អ្នកនៅផ្ទះ

ក្នុងសម័យកាលអ៊ីនធឺណេត,ការងារត្រូវអាចនឹងសម្រេចបាន បើទោះបីអ្នកធ្វើអ្វីផ្សេងនៅកន្លែងណាក៏ដោយ។ ព្យាយាមរកការងារណាដែលមិនតម្រូវឲ្យធ្វើនៅក្នុងការិយាល័យ ហើយអ្នកអាចទុកពេលទំនេរសម្រាប់នៅជាមួយគ្រួសារ។

ធ្វើការជាមួយថៅកែរបស់អ្នកដោយមានកាលវិភាគដ៏ត្រឹមត្រូវ

បុគ្គលិកសព្វថ្ងៃធ្វើការច្រើនម៉ោងជាងពីមុន។ និយាយជាមួយថៅកែរបស់អ្នកឲ្យរៀបចំពេលវេលាធ្វើការឲ្យបានសមរម្យ ដូច្នេះអ្នកអាចមានពេលវេលាច្រើនទៀតនៅជាមួយគ្រួសារ។

ស្វែងរកការថែទាំកូដ៏ល្អ ដើម្បីសម្រួលពេលធ្វើការរបស់អ្នក

ផ្ញើរកូនរបស់អ្នកនៅមជ្ឈមណ្ឌលថែទាំក្មេង ឬក៏ជួលមេដោះជាវិធីដល់ល្អមួយដែលអាចឆ្លើយតបទៅនឹងតម្រូវការនៃជីវិតការងាររបស់អ្នក។ ប៉ុន្តែ វាអាចនឹងត្រូវចំណាយប្រាក់ច្រើន។

ឧស្សាហ៍មានភាពជិតស្និទជាមួយកូនរបស់អ្នក

ទម្លាប់ជាទូទៅរបស់កូនអ្នកគឺទៅរៀននៅពេលព្រឹកហើយពេលថ្ងៃទៅផ្ទះ ឬក៏ទៅរៀនគួរបន្ថែម។ កែប្រែទម្លាប់ប្រចាំថ្ងៃរបស់អ្នកឲ្យត្រូវនិងកាលវិភាគរបស់ពួកគេ។

បញ្ឈប់ការព្យាយាមចែកពេលវេលាធ្វើការនិងនៅផ្ទះស្មើគ្នា

គំនិតនៃការបែងចែកពេលវេលាជីវិតការងារមិនមែនមាននយ័ថាអ្នកត្រូវតែចែកពេលវេលារបស់អ្នក ៥០/៥០ ជាមួយការងារនិងគ្រួសាររបស់អ្នកទេ។ តែជាការពិត ការព្យាយាមធ្វើវាបែបនេះម្នាក់ឯងអាចធ្វើវាកាន់តែយ៉ាប់ថែមទៀត។ គ្រួសារនិងការងាររបស់អ្នកមានការទាមទាមិនដូចគ្នាទេហើយវាក៏មិនត្រូវការពេលស្មើគ្នានោះដែរ។

បង្កើតឲ្យមានការញ៉ាំអាហារពេលព្រឹកឬពេលល្ងាចមួយ

ការញ៉ាំអាហារពេលព្រឹកឬថ្ងៃគឺជាពេលសំខាន់ដែលអ្នកអាចប្រើវាដើម្បីលើកទឹកចិត្តនិងភាពជិតស្និទជាមួយកូនរបស់អ្នក។ បង្កើតឲ្យមានការពិភាក្សាដើម្បីឲ្យពួកគេដឹងថាអ្នកយកចិត្តទុកដាក់ចំពោះអ្វីដែលកើតឡើងលើពួកគេ។

តែងតែនៅជិតពួកគេនៅពេលដែលពួកគេត្រូវការអ្នក

តើអ្នកនៅចងចាំរៀងរាល់ថ្ងៃដែលអ្នកចំណាយពេលវេលាជាមួយឪពុកម្តាយអ្នក ឬក៏ពេលវេលាដ៏ល្អទាំងនោះទេ? អ្នកមិនចាំបាច់នៅជាមួយពួកគេគ្រប់ពេលនោះទេ ប៉ុន្តែនៅជាមួយពួកគេពេលដែលគេត្រូវការអ្នក។ កូនៗរបស់អ្នកនឹងចងចាំពេលវេលាទាំងនោះ។

ធ្វើការជាមួយភរិយារបស់អ្នក

ប្រសិនបើអ្នកមានភរិយា អញ្ចឹងអ្នកគួរធ្វើការជាមួយគាត់ដើម្បីរៀបចំជីវិតគ្រួសារ។ ត្រូវចងចាំថា អ្នកមិនត្រូវប្រកាន់ខ្ជាប់នឹងទំនៀមទម្លាប់ប្រពៃណីនោះទេ។ ទោះយ៉ាងណាក៏ដោយ ត្រូវធ្វើឲ្យច្បាស់នូវទំនួលខុសត្រូវការងាររៀងៗខ្លួន ជៀសវាងការមើលបំណាំ។

ឲ្យកូនៗរបស់អ្នកជួយធ្វើការងារផ្ទះ

ប្រសិនបើកូនៗរបស់អ្នកធំហើយនោះ អ្នកអាចដាក់ការងារផ្ទះខ្លះទៅឲ្យពួកគេ។ វាអាចនឹងជួយពួកគេមានការងារធ្វើនៅពេលដែលអ្នកមិននៅផ្ទះ។ វានឹងធ្វើឲ្យពួកគេដឹងថាអ្នកកំពុងតែប្រុងប្រយ័ត្នចំពោះពួកគេ ហើយវាក៏អាចជួយសម្តាល់ការងារផ្ទះរបស់អ្នកផងដែរ។

កុំភ្លេចថ្ងៃឈប់សម្រាក

ថ្ងៃចុងសប្ដាហ៍និងថ្ងៃឈប់សម្រាក គឺជាពេលវេលាដ៏ល្អបំផុតសម្រាប់ចំណាយពេលជាមួយកូនៗរបស់អ្នក។ ធ្វើឲ្យវាជាថ្ងៃដ៏រីករាយ ដោយការរូមចំណែកក្នុងសកម្មភាពគ្រួសារ ដូចជាការញ៉ាំអារហារពេលល្ងាចនៅភោជនីយដ្ឋាន ពួកគេចូលចិត្តការរៀបគម្រោងទុក ឬក៏ទៅកន្លែងដែលពួកគេចង់ទៅ។

ត្រូវចាំថាអ្នកមិនអាចធ្វើឲ្យអ្នកគ្រប់គ្នាសប្បាយរីករាយនោះទេ

កើតមកជាមនុស្ស អ្នកគ្មានសមត្ថភាពក្នុងការបំពេញតាមតម្រូវការការងារនិង តម្រូវការគ្រួសារបានឡើយ។ អ្នកមិនត្រូវបាក់ទឹកចិត្តឡើយនៅពេលដែលជួបបញ្ហា។ រៀនអំពីវា ហើយត្រូវធ្វើឲ្យប្រាកដថាអ្នកនឹងធ្វើឲ្យបានល្អនៅលើកក្រោយ។ សុភមង្គលមិននៅឆ្ងាយពីអ្នកឡើយ។

Leave a comment