អាសូរណាស់! ភ្លើងឆាបឆេះតូបលក់ឥវ៉ាន់ចាបហួយ១កន្លែង ស្លាប់មនុស្ស៣នាក់

71
views

​ឧត្តរមានជ័យ​ ៖ មានករណីអគ្គិភ័យឆាបឆេះតូបលក់ឥវ៉ាន់ចាបហួយ ០១ កន្លែង នៅភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ បណ្តាលឱ្យស្លាប់មនុស្សចំនួន ០៣ នាក់កាលពីវេលាម៉ោង ១២ និង ៣០ នាទីរំលងអធ្រាត្រថ្ងៃទី​ ០៩ ខែ កុម្ភៈ ឆ្នាំ ២០១៨។

​ប៉ូលិសនិយាយថា​ ជនរងគ្រោះ ១-ឈ្មោះ ថង់ ហូវ ភេទ ស្រី អាយុ ៤២ ឆ្នាំ មានជម្ងឺជាប់សសៃចង្កេះ (ត្រូវជាម្តាយ), ២-ឈ្មោះ ចាន់ លីហ្សា ភេទ ស្រី អាយុ ១៣ ឆ្នាំ (ត្រូវជាកូនបង្កើត) និង ៣-ឈ្មោះ ចាន់ លីតា ភេទ ស្រី អាយុ ០៧ ឆ្នាំ (ត្រូវជាកូនបង្កើត) ជនរងគ្រោះទាំងបីនាក់រស់នៅភូមិ-កើតហេតុ​។

​ការខូចខាត តូបលក់ឥវ៉ាន់ចាបហួយទំហំ ០៥m x ០៧m និងសម្ភារៈទ្រព្យសម្បត្តិនៅក្នុងតូបត្រូវឆេះខូចខាតទាំងស្រុង​។ មូលហេតុ: បណ្តាលមកពីផ្ទុះសេរខ្សែភ្លើង​។

​ករណីនេះ ក្រោយទទួលបានព័ត៌មានភ្លាម លោកអធិការប៉ូលិសស្រុក បានដឹកនាំកម្លាំងចុះអន្តរាគមន៍ពន្លត់ដោយប្រើប្រាស់ទឹកអស់ ០៣ ឡាន ទើបអគ្គិភ័យរលត់ទៅវិញ ៕

Leave a comment