បង្ក្រាបក្រុមជួញដូរថ្នាំញៀនមួយសម្បុកមានគ្នា ៧ នាក់

88
views

​ភ្នំពេញ​ ​៖​ ជនសង្ស័យ៧នាក់ត្រូវបានប៉ូលិសខណ្ឌដង្កោចាប់ខ្លួនជាបន្តបន្ទាប់ក្នុងករណីជួញដូរ និងសម្រួលឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង៣រសៀល ត្រង់ចំណុចផ្ទះលេខ៣៨ ផ្លូវលំ ស្ថិតក្នុងភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ​។

​ប៉ូលិសនិយាយថា ជនសង្ស័យចំនួន០៧នាក់គឺ ទី០១.ឈ្មោះ ឈួន ផល្លី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ទីលំនៅភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ (ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន), ទី០២-ឈ្មោះ ឈួន ម៉ាឡៃ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ទីលំនៅផ្ទះលេខ៣៨ ផ្លូវលំ ស្ថិតក្នុងភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ (ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន), ទី០៣-ឈ្មោះ ណៃ ស្រស់ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទីលំនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ (សម្រួសឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន), ទី០៤-ឈ្មោះ ជា វណ្ណៈ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខរោងចក្រ ស្នាក់នៅផ្ទះជួលភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ (ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន), ទី០៥-ឈ្មោះ ស៊ុន ចាន់ណា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ (ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន), ទី០៦-ឈ្មោះ ផាន់ ចាន់ផល ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិរលួស ឃុំដើមឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ​(ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន) និង​ទី០៧-ឈ្មោះ ក្រូច វណ្ណដា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ទីលំនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ (ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន)។

​វត្ថុតាងចាប់យក ១.ក្រាមពណ៌សថ្លាចំនួន០៨កញ្ចប់ថង់តូច​, ២.ម៉ូតូចំនួន០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CW-4184 (ខូច) ​មានលេខតួ និងលេខម៉ាស៊ីន9280710, ៣.ម៉ូតូកង់បី ម៉ាកC100 កូរ៉េផ្លឹស ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1BQ-0652 មានលេខម៉ាស៊ីន 001990, ៤.សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។

​ប៉ូលិសបន្តថា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង៣រសៀល កម្លាំងប៉ូលិស​ប៉ុស្ដិ៍រដ្ឋបាលក្រាំងពង្រ បានសហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌដង្កោ ដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការប៉ូលិសខណ្ឌដង្កោ បានចុះបង្ក្រាបករណីជួញដូរ និងសម្រួសឱ្យប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចផ្ទះលេខ៣៨ ផ្លូវលំ ស្ថិតក្នុងភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់៖ ទី០១.ឈ្មោះ ឈួន ផល្លី ភេទប្រុស អាយុ៣៥ឆ្នាំ, ទី០២ឈ្មោះ ឈួន ម៉ាឡៃ ភេទប្រុស អាយុ៣២ឆ្នាំ, ទី០៣ឈ្មោះ ណៃ ស្រស់ ភេទប្រុស អាយុ២៨ឆ្នាំ, ទី០៤ឈ្មោះ ជា វណ្ណៈ ភេទប្រុស អាយុ២៥ឆ្នាំ, ទី០៥ឈ្មោះ ស៊ុន ចាន់ណា ភេទប្រុស អាយុ២៨ឆ្នាំ, ទី០៦ឈ្មោះ ផាន់ ចាន់ផល ភេទប្រុស អាយុ២៣ឆ្នាំ។

​បន្ទាប់មក សមត្ថកិច្ចឆែកឆេរកឃើញក្រាមពណ៌សថ្លាចំនួន០៨កញ្ចប់ថង់តូច របស់ជនសង្ស័យឈ្មោះ ឈួន ម៉ាឡៃ ចំនួន០៦កញ្ចប់ថង់តូច ដែលលាក់នៅក្នុងកំប៉ុងជ័រពណ៌ស, របស់ជនសង្ស័យឈ្មោះ ណៃ ស្រស់ ចំនួន០១កញ្ចប់ថង់តូច ដែលលាក់ទុកនៅក្នុងហោប៉ៅខោមុខខាងស្តាំ, របស់ជនសង្ស័យឈ្មោះ ឈួន ផល្លី ចំនួន០១កញ្ចប់ថង់តូច ដែលលាក់ទុកនៅក្នុងកាបូបលុយពណ៌សូកូឡា ហើយសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យទាំង០៦នាក់ខាងលើរួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅអធិការដ្ឋានខណ្ឌដង្កោតាមនីតិវិធីច្បាប់។

​ក្រោយពីធ្វើការសាកសួរជនសង្ស័យឈ្មោះ ឈួន ម៉ាឡៃ, ឈ្មោះឈួន ផល្លី និងឈ្មោះណៃ ស្រស់ បានសារភាពប្រាប់សមត្ថកិច្ចបានស្គាល់អំពីអត្តសញ្ញាណជនសង្ស័យម្នាក់ទៀត ឈ្មោះ ក្រូច វណ្ណដា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ទីលំនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ​។

​បន្ទាប់មកនៅវេលាម៉ោង៤ល្ងាច ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចបន្តឃាត់ខ្លួនជនសង្ស័យឈ្មោះ ក្រូច វណ្ណដា នៅចំណុចផ្ទះជនសង្ស័យ លេខ៦ ផ្លូវជាតិលេខ៣ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ យកមកធ្វើការសាកសួរនៅអធិការដ្ឋានខណ្ឌដង្កោ។

​បច្ចុប្បន្នជនសង្ស័យទាំង៧នាក់ និងវត្ថុតាង ឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាន ខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕

Leave a comment