សាំងយ៉ុងបុកហុងដាស្លាប់ម្នាក់នៅផ្លូវជាតិលេខ៤៤

68
views

​កំពង់ស្ពឺ​ ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ដបុកម៉ូតូស្លាប់ភ្លាមៗ​ នៅលើផ្លូវជាតិលេខ៤៤​ក្នុងទិសដៅបើកបរបញ្រ្ចាសទិសគ្នាកើតឡើងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១៩ និង ២៥ នាទី លើផ្លូវជាតិលេខ៤៤​ km5-6 ​ស្ថិតនៅភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ​។

​សមត្ថកិច្ចនិយាយថា​ ភាគីរថយន្ដ០១គ្រឿង ម៉ាកសាំងយ៉ុង ពណ៌លឿងគ្មានស្លាកលេខ​ ត្រូវ​បាន​គេ​ដឹងថា​ជារថយន្ដរបស់ឈ្មោះ គុន គន្ធា ភេទប្រុស រស់នៅភូមិតាំង​ស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ (អ្នក​បើក​រត់គេចខ្លួន) បើកពីទិសខាងកើតទៅទិសខាងលិច​។

​លុះមកដល់ចំណុចខាងលើបានបុកម៉ូតូ​ ០១គ្រឿង ម៉ាកហុង​ដា​ C125 សេរី២០០៩ ពណ៌ខ្មៅ គ្មានស្លាកលេខ​បើក​បរ​ដោយឈ្មោះ ប៉ាង វុធ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បើកពី​ ទិសខាង​ លិចទៅកើត បណ្ដាលឱ្យស្លាប់នៅកន្លែងកើតហេតុ​។ ចំណែក​សពត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យ។​

​ចំពោះវត្ថុតាងទាំងពីរបានយកមករក្សាទុកនៅការិយាល័យ​ចរាចរណ៍ខេត្ត​ រង់ចាំ​ចំណាត់​ការ​តាមនីតិវិធី៕

Leave a comment